Connect with us

កូវីដ-១៩

បន្តនាំអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ ម៉ែន សំអន ចែកជូនដល់មូលដ្ឋានឃុំដើម្បីបង្ការការពារប្រឆាំងកូវីដ-១៩

បានផុស

នៅ

លោកជំទាវ ដួង វណ្ណា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយស្វាយរៀងនាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ បានបន្តនាំម៉ាស់ អាកុលទឹកត្រីទឹកក្រូច អង្ករចែកជូនឃុំបំនួន នៃស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ក្នុងពេលយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៍កាចសាហាវកូវីដ១៩ ដែលបានឆក់យកអាយុជីវិតប្រជាជនខ្មែរចំនួន១១៤នាក់និងឆ្លងជាង១៨០០០នាក់ហើយគិតត្រឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងថា ការទទួលបានវ៉ាក់សាំងសម្រាក់ចាក់នាពេលនេះ គឺជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពជា តាមរយៈការស្នើសុំ និងការបញ្ជាទិញពីបណ្តាប្រទេសជាមិត្ត ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងពេលដែលជំងឺកូវីដ១៩ បាននឹងកំពុងរាត្បាតយ៉ាងខ្លាំង ស្របតាមអានុសាសន៍របស់សម្តេច ដែលបានបញ្ជាឲ្យក្រសួងសុខាភិបាលបញ្ជ្រាបការចាក់វ៉ាក់សាំងនេះឲ្យបាន ១លានដូស ក្នុងរយៈពេល ១ខែ ។

លោកជំទាវ ដួង វណ្ណា ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់គ្នា ទោះមិនទាន់បានចាក់វ៉ាក់សាំងឬបន្ទាប់ពីបានទទួលវ៉ាក់សាំងរួចហើយក្តី ក៍តែត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការក្រសួងសុខាភិបាល និងវិធានការណ៍ដ៏មុតស្រួច ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការ​ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ឲ្យមានប្រសិទ្ធិភាពខ្ពស់ ខណៈដែលជំងឺដ៍កាចសសហាវនេះបានឆក់​យកអាយុជីវិតប្រជាពលរដ្ឋកម្ពុជាជាង២០នាក់និងឆ្លងជាង២០០០នាក់ហើយមកដល់ត្រឹមថ្ងៃនេះ។

សូមបញ្ជាក់ថាអំណោយដ៍ថ្លៃថ្លារបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បន្តចែកជូនតាមឃុំចំនួន៤ទៀត គឺឃុំគ្រួស ឃុំឈើទាល ,ឃុំស្វាយធំ និងឃុំក្រោលគោ ដោយក្នុងឃុំៗទទួលបានម៉ាស់២០០០ម៉ាស់ទឹកត្រី៦០ដបអាល់​កុល​៣០លីត្រទឹកក្រូច១កេស អង្ករ៥១០គីឡូ សរុប១៦ឃុំ នៅក្នុងស្រុកស្វាយ ជ្រំ បានប្រគល់ជូនគ្រប់ចំនួនហើយក្នុងថ្ងៃនេះ ក្នុងនោះលោកជំទាវបានជូនសម្ភារៈដល់ពេទ្យសំរាប់យកសំណាកកូវីដ១៩ នៅស្នាក់ការបក្សឃុំក្រោលគោ មានមី៥កេស អាល់កុល៣០លីត្រ ម៉ាស់១០០០ម៉ាស់និងទឹកក្រូច២កេស ។

សូមបញ្ចាក់ថា ប៉ុន្មានថ្ងៃនេះលោកជំទាវដួង វណ្ណានឹងសហការីរួមមានអង្ករ១០តោនជាអំណោយរបស់លោកចៅ ភិរុណ និងម៉ាស់៣២.០០០ម៉ាស់អាល់កុល១៦កានទឹកត្រី៦០យួរទឹកក្រូច១៦កេសជាអំណោយរបស់លោកជំទាវកិតិ្តសង្គហ​បណ្ឌិត ​ម៉ែន សំអន ឧបនាកយរដ្នមន្ត្រីនឹងជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀងទៅប្រគល់ជូនឃុំទាំង១៦ឃុំក្នុង១ឃុំទទូលបានអង្ករចំនួន៥១០គីឡូ ទឹកត្រី១០យូរ ម៉ាស់២.០០០ម៉ាស់ អាល់កុល៣០លីត្រ ទឹកក្រូច១កេស មី៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ នាទី មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៣៤ នាទី មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៤៦ នាទី មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

Sokha Hotels

ព័ត៌មានពេញនិយម