Connect with us

កូវីដ-១៩

សង្ស័យ​ឪពុក​ឆ្លង​កូវីដ-១៩ កូន​ប្រុស​ដង្ហោយ​​​ឲ្យ​​​អាជ្ញាធរ​ជួយ​សង្គ្រោះ​ ពេលនេះ​ត្រូវ​បាន​បញ្ជូនទៅ​សម្រាកព្យាបាល

បានផុស

នៅ

ភ្នំពេញ៖ បុរសម្នាក់​ដែល​បាន​ស្លាប់មួយចំហៀងខ្លួនម្នាក់ ហើយ​​សង្ស័យ​កើតជំងឺ​កូវីដ-១៩ ត្រូវ​បាន​កូនប្រុស​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ឲ្យ​ជួយ​សង្រ្គោះ ពេលនេះត្រូវបានអាជ្ញាធររាជធានីភ្នំពេញបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបាន​ឲ្យ​ដឹងថា បុរសស្លាប់មួយចំហៀងខ្លួនម្នាក់ ដែលកូនរបស់គាត់បានបង្ហោះព័ត៌មានតាមបណ្តាញសង្គមសង្ស័យ​កើតជម្ងឺកូវីដ-១៩ ពេលនេះមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជូនទៅកាន់មន្ទីរពេទ្យហ្លួងម៉ែរួចរាល់ហើយ។ រីឯកូនរបស់​គាត់ត្រូវបានបញ្ជូនចេញពីមណ្ឌលព្យាបាលជម្ពូវ័នទៅកាន់មន្ទីរពេទ្យហ្លួងម៉ែកាលពីរសៀលថ្ងៃទី០៦ ខែឧសភា ២០២១ ម្សិលមិញនេះ។

បើយោងលើការបង្ហោះព័ត៌មានតាមបណ្តាញសង្គមរបស់កូនប្រុសបុរសម្នាក់នេះបានអំពាវនាវ​ថា “សូមគោរព ពូចៅសង្កាត់ស្ទឹងមានជយ័២ និងបងចៅសង្កាត់រងទី១ ប៉ារបស់ខ្ញុំបាទសង្សយ័កើតជំងឺ​កូវីដ-១៩ ដោយគាត់បានប៉ះពាល់ជាមួយកូនដែលមានផ្ទុកជំងឺ​កូវីដ-១៩។ គាត់មានជំងឺ​ស្លាប់១ចំហៀងខ្លួន ដោយមិនទាន់បានទៅយកសំណាក ព្រោះកូនៗត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាល ឥឡូវគាត់មិនមាននរណាយកគាត់ទៅយកសំណាកទេ ដោយគាត់មានជម្ងឺប្រចាំកាយ។ អញ្ចឹងខ្ញុំបាទសូមសំនូមពរលោកពូចៅសង្កាត់ និងបងចៅសង្កាត់រង មេត្តាជួយអោយលោកគ្រូពេទ្យ ចុះយកសំណាក ដល់ផ្ទះផង ហើយបើសិនគាត់មានវិជ្ជមាន សូមអោយលោកគ្រូពេទ្យ មេត្តា យកគាត់ទៅព្យាបាលនៅជម្ពូវន្តផង ព្រោះកូនៗគាត់ព្យាបាលនៅទីនោះសូមលោកពូចៅសង្កាត់ស្ទឹងមានជយ័២និងបងចៅសង្កាត់រងមេត្តាទទួលនូវការគោរពអំពីខ្ញុំ”៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម