Connect with us

កូវីដ-១៩

ឆ្លង​និង​ស្លាប់​មិន​ចេះ​តិច​រាល់​ថ្ងៃ​បែប​នេះ ឥណ្ឌា ថា រលក​ទីបី​នៃ​វីរុស​បំប្លែង​ខ្លួន​ថ្មី​គឺ​ជៀស​មិន​ផុត​ឡើយ

បានផុស

នៅ

ក្រសួង​សុខាភិបាល​នៃ​សហព័ន្ធ​ឥណ្ឌា​បាន​ជូន​ដំណឹង​ថា ​ការ​រីក​រាលដាល​នៃ​​រោគ​ឆ្លង​នៅ​ក្នុង​ប្រទេស​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​រលក​ទីបី​នៃ​វីរុសបំប្លែង​ខ្លួន​ថ្មី​គឺ​ជៀស​មិន​រួច​ឡើយ។ មិនថា​រលក​ទីបី​នឹង​មក​ដល់​ ហើយ​រយៈពេល​យូរ​ប៉ុណ្ណា​ យើង​មិន​អាច​ប៉ាន់ស្មាន​បាន​ទេ ​ប៉ុន្តែ​ប្រទេស​ឥណ្ឌា​ត្រូវ​ត្រៀម​ជា​មុន​ចំពោះ​បញ្ហា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក K Vijay Raghavan ដែល​ជា​ទី​ប្រឹក្សា​វិទ្យាសាស្ត្រ​ដ៏​សំខាន់​របស់​នាយក​រដ្ឋមន្ត្រី Narendra Modi បាន​និយាយ​ថា​ បញ្ហា​ប្រឈម​ចម្បង​នៅ​ក្នុង​រលក​ទី​បី​ គឺ​ការ​រក​ឃើញ​នូវ​វីរុស​បំប្លែង​ខ្លួន​ឬ​វ៉ារ្យង់​ថ្មី​ដែល​មាន​សមត្ថភាព​ក្នុង​ការ​គេច​ចេញ​ពី​វ៉ាក់សាំង ​និង​ត្រូវ​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​នៃ​ការ​ចាក់​ថ្នាំ​បង្ការ។

ក្នុង​ចំណោម​វ៉ារ្យង់​ថ្មី​ជា​ច្រើន​នៃ​វីរុស​សកម្ម​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ដ៏គ្រោះថ្នាក់​បំផុត ​គឺ​វីរុស Double Mutant មាន​ឈ្មោះ​ថា​វីរុស​បំប្លែង​ខ្លួន​ B.1.617 ។ វ៉ារ្យង់​ថ្មី​ផ្សេង​ទៀត​ជា​ច្រើន​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​នៅ​ក្នុង​រដ្ឋ​ផ្សេងៗ​គ្នា​នៃ​ប្រទេស​ឥណ្ឌា ​ចំណែក​វ៉ារ្យង់ Andhra Pradesh ត្រូវ​បាន​ពិភាក្សា​ច្រើន​បំផុត​ និងត្រូវ​បាន​កំណត់​នៅ​ក្នុង​តំបន់​តិចតួច។

យោង​ទៅ​តាម​អ្នក​វិទ្យាសាស្ត្រ​និង​អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ​វ៉ារ្យង់​ថ្មី​ទាំង​នេះ​កំពុង​តែ​បង្កើត​វីរុស​ប្រភេទ​ថ្មី​ដែល​នឹង​នាំ​ឲ្យ​វីរុស​វាយ​ប្រហារ​មនុស្ស​ដោយ​ប្រើ​​​ទម្រង់​ជា​ច្រើន។ ដោយសារ​តែ​វ៉ារ្យង់​ទាំង​នេះ​កំពុង​កើន​ឡើង​នៅ​ក្នុង​រលក​ទីបី​នៃ​កូវីដ​ចូល​មក​ក្នុង​ប្រទេស។

ពេល​វេលា​ដែល​វីរុស​ត្រូវ​ការ​ដើម្បី​សម្លាប់​សួត​បាន​ថយ​ចុះ ​ជាមួយ​នឹង​រលក​ជាប់ៗ​គ្នា។ ក្នុង​រលក​ទី​មួយ​វា​បាន​សម្លាប់​សួត​ក្នុង​រយៈពេល ១០ ថ្ងៃ​ដែល​បន្ថយ​មក​ត្រឹម ៥ ទៅ ៧ ថ្ងៃ​ក្នុង​រលក​ទី ២ ។ លើក​នេះ​អាច​នឹង​ថយ​ចុះ​ដល់ ២ ទៅ ៣ ថ្ងៃ​ក្នុង​រលក​ទី ៣ នៃ​រោគ​រាតត្បាត។

វីរុស​បំប្លែង​ខ្លួន​ថ្មី Andhra Pradesh កំពុង​ធ្វើការ​ស្រដៀង​គ្នា​ជាមួយ​វីរុស​បំប្លែង​ខ្លួន​កូវីដ ដែល​អាច​សម្លាប់​សួត​មនុស្ស​ម្នាក់​ក្នុង​រយៈពេល ២ទៅ៣ ថ្ងៃ​ហើយ​វា​ក៏​ងាយ​ឆ្លង ១៥ ដង​ជាង​មេរោគ​ផ្សេងៗ​ទៀត​ដែរ។

នៅ​ក្នុង​រលក​ទី​មួយ​និង​ទីពីរ ​វីរុស​បាន​វាយ​ប្រហារ​មនុស្ស​ចាស់​និង​យុវជន។ ទោះ​យ៉ាង​ណា​ក៏​ដោយ​វា​ត្រូវ​បាន​គេ​និយាយ​ថា​រលក​ទី​បី​អាច​មាន​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​កុមារ។ កុមារ​អាយុ​ក្រោម ១៨ ឆ្នាំ​មាន​ចំនួន ៣០ ភាគរយ​នៃ​ប្រជាជន​ឥណ្ឌា​សរុប​ ហើយ​មិន​ទាន់​មាន​វ៉ាក់សាំង​ណាមួយ​ត្រូវ​បាន​ណែនាំ​សម្រាប់​កុមារ​អាយុ​ក្រោម ១៨ ឆ្នាំ​នៅ​ឡើយ​ទេ។

វា​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ ប្រសិន​បើ​មនុស្ស​ដែល​មាន​អាយុ​លើស​ពី ១៨ ឆ្នាំ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ពេញលេញ​ នោះ​វីរុស​ទំនងជា​វាយ​ប្រហារ​កុមារ​អាយុ​ក្រោម ១៨ ឆ្នាំ​ដែល​មាន​ចន្លោះ​អាយុពី៦ទៅ ១២ ឆ្នាំ​​​។ ដើម្បី​ទប់ទល់​នឹង​ប្រែប្រួល​នេះ​ មាន​តែ​ការ​ធ្វើ​​បច្ចុប្បន្ន​ភាពលើ​​វ៉ាក់សាំង​ឲ្យ​កាន់​តែ​ឆាប់​ប៉ុណ្ណេះ​៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖shethepeople

ចុចអាន៖WHO ថា ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីកំពុងជំនួសវីរុសប្រភេទដើម

ចុចអាន៖ក្រុមហ៊ុន Pfizer-BioNTech ធ្វើតេស្តវ៉ាក់សាំងកូវីដដូសទីបី រកប្រសិទ្ធភាពបន្ថែមប្រឆាំងវីរុសបំប្លែងខ្លួនថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៤ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម