Connect with us

កូវីដ-១៩

WHO ថា រលកថ្មីនៃករណីឆ្លងនៅទ្វីបអាហ្វ្រិក កើតឡើងព្រោះតែ កូវីដបំប្លែងខ្លួនថ្មី ការពន្យារពេលផ្គត់ផ្គង់ និងការយឺតយ៉ាវចាក់វ៉ាក់សាំង

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានថា រលកថ្មីនៃការឆ្លងជំងឺកូវីដ ១៩ នៅទ្វីបអាហ្វ្រិក ដោយសារតែ កូវីដបំប្លែងខ្លួនថ្មី ការពន្យារពេលផ្គត់ផ្គង់វ៉ាក់សាំង និងយុទ្ធនាការចាក់វ៉ាក់សាំងយឺតយ៉ាវ ជាដើម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Matshidiso Moeti នាយកប្រចាំតំបន់របស់ WHO ប្រចាំទ្វីបអាហ្វ្រិក បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “សោកនាដកម្មនៅក្នុងប្រទេសឥណ្ឌា មិនបានកើតឡើងនៅទ្វីបអាហ្វ្រិក ប៉ុន្តែយើងត្រូវតែប្រុងប្រយ័ត្នខ្ពស់បំផុត” ។

ប្រទេសឥណ្ឌាបាននិងកំពុងប្រយុទ្ធនឹង រលកទី ២ នៃរោគរាតត្បាតដ៏កាចសាហាវ ដោយប្រទេសនេះ បានកត់ត្រានូវករណីឆ្លង កើនឡើងជារៀងរាលថ្ងៃ ។ អ្នកជំនាញជាច្រើននិយាយថា ការរីករាលដាលនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីទ្វេរដងរបស់ឥណ្ឌា ក៏អាចជាហេតុផល នៃការកើនឡើងករណីឆ្លងយ៉ាងខ្លាំង នៅទ្វីបអាហ្រ្វិក ផងដែរ ។

WHO បាននិយាយថា ការពន្យារពេល និងកង្វះការផ្គត់ផ្គង់វ៉ាក់សាំង កំពុងជំរុញឲ្យបណ្តាប្រទេសអាហ្វ្រិក ដាំក្បាលចុះក្រោម ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ ១៩ របស់ពិភពលោក ខណៈទ្វីបអាហ្រ្វិក មានចំនួនចាក់វ៉ាក់សាំង ត្រឹមតែ ១ ភាគរយ នៅទូទាំងពិភពលោក ពោលគឺធ្លាក់ចុះពី ២ ភាគរយកាលពីប៉ុន្មានសប្តាហ៍មុន ។

លោកស្រី Moeti បាននិយាយថា “ខណៈពេលដែល យើងអំពាវនាវឲ្យមានសមធម៌វ៉ាក់សាំង អាហ្វ្រិកក៏ត្រូវតែយកចិត្តទុកដាក់ និងធ្វើឲ្យបានល្អបំផុត នូវអ្វីដែលយើងមាន ។ យើងត្រូវតែទទួលបាន នូវកម្រិតវ៉ាក់សាំងទាំងអស់ ដែលត្រូវចាក់ចូលក្នុងដៃមនុស្ស” ។

លោកស្រី Matshidiso Moeti

ទន្ទឹមនោះ លោកស្រីក៏បានកោតសរសើរផងដែរ ចំពោះការសម្រេចចិត្តថ្មីៗនេះ របស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់ការលះបង់ ជាបណ្តោះអាសន្នលើការការពារប៉ាតង់ សម្រាប់ការផលិតវ៉ាក់សាំង និងការព្យាបាលជំងឺកូវីដ ១៩ ដែលអាចធ្វើឲ្យមានការផ្លាស់ប្តូរ សម្រាប់ទ្វីបអាហ្វ្រិក ៕

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ នៅទូទាំងទ្វីបអាហ្វ្រិក មានករណីឆ្លងជំងឺកូវីដ ១៩ ជិត ៤.៦ លានករណី និងមានអ្នកស្លាប់ចំនួន ១២៣,០០០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ កូវីដ សម្លាប់មនុស្សលើសកលលោក ខ្ពស់ជាងតួលេខរបស់ WHO ដល់ទៅទ្វេដងឯណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រឹបអូសគ្រឿងញៀន ១.៨​តោន ប្រធានាធិបតី ហ្វីលីពីន ថា នេះជាការបង្ក្រាបគ្មានបង្ហូរឈាម

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំ៖ ស្នងការនគរបាលខេត្តព្រះសីហនុ ចុះល្បាតផ្ទាល់ និងមានកម្លាំងប្រចាំការតាមគោលដៅនានា

ព័ត៌មានជាតិ២ ម៉ោង មុន

បញ្ជាការដ្ឋានទ័ពពិសេស រៀបចំលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ដេចថ្មី ម៉ាឡេស៊ី ក្លាយជាម្ចាស់ដំបូងគេ ដែលទិញរថយន្តថ្លៃបំផុតរបស់ ចិន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស សុខា៖ សង្ក្រាន្តព្រៃវែង បានបង្ហាញនូវមហាកម្លាំងសាមគ្គីភាពរវាងខ្មែរ និងខ្មែរ ក្រោមម្លប់សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម