Connect with us

កូវីដ-១៩

ករណី​ស្ត្រី​ម្នាក់​ស្លាប់ នៅ​មន្ទីរពេទ្យ​បង្អែក​ស្វាយរៀង កាលពី​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២១ នោះ​មិនមែន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​នោះទេ

បានផុស

នៅ

ស្វាយរៀង ៖ មាន​ករណី​ស្ត្រី​ម្នាក់​ឈ្មោះ ពៅ នី អាយុ​២៩​ឆ្នាំ បាន​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ក្រោយពី​ចូលទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ផាសុខភាព​១ នៅ​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២១ ត្រូវ​គ្រូពេទ្យ​ប្រចាំ​ទីនោះ​ផ្ដល់យោបល់ អោយទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ភ្លាមៗ ហើយ​សម្រាក​ពេទ្យ​បង្អែក​ខេត្ត​បាន​២​យប់​ក៏​ស្លាប់ នៅវេលា​ព្រឹក​ម៉ោង​៥និង៣០​នាទី ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​(​បឋម​) គឺ​វិជ្ជមាន​កូ​វីដ​១៩ គណៈកម្មការ​ក្រុមការងារ​ប្រយុទ្ធប្រឆាំង​ជម្ងឺ​កូ​វីដ​១៩ ខេត្ត​បាន​រុម​សព​ស្ត្រី​រងគ្រោះ​យកទៅ​បូជា រីឯ​បុរស​ជា​ប្តី​ត្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស​ក័​១៤​ថ្ងៃ​នៅក្នុង​មន្ទីរពេទ្យ រួច​បាន​យក​សំណាក ពិនិត្យ​ធ្វើតេស្ត បឋម អវិជ្ជមាន​។​

ចំណែក​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ដោយមាន​ករណី​ស្ត្រី​ឈ្មោះ ពៅ នី ស្លាប់​នោះ​គឺ​ធ្វើតេស្ត​(​បឋម​) វិជ្ជមាន​កូ​វីដ​១៩ ទើប​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ អ្នក​ពាក់​ព័ន្ធ ដោយ​ជនរងគ្រោះ​មក​ពិនិត្យ ពិគ្រោះ​ជម្ងឺ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ផាសុកភាព​១ ដែល​បាន​ចូលមក​ពិ​ត្យ​សុខភាព ចាប់ពី​ថ្ងៃទី​៤ ទី​៥ ទី​៦ ខែឧសភា ឆ្នាំ​២០២១ មាន​អ្នក​ពាក់​ព​ន្ទ័​ផ្ទាល់ និង​ប្រយោល រួមទាំង​គ្រូពេទ្យ​ផង សរុប​៤២​នាក់​។

ទាក់ទិន​ករណីនេះ​ដែរ លោក​វេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង បាន​ឲ្យ​ភ្នាក់ងារ​ព័ត៌មាន​ប្រចាំខេត្ត​ដឹងថា នៅ​រសៀល​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២១ លទ្ធផល​គឺ (​អវិជ្ជមាន​) ដូច្នេះ​ក្រុមការងារ​បាន​ឲ្យ​បុរស​ជា​ប្តី ចេញពី​ច​ត្តា​ឡី​ស័ក នៅវេលា​ម៉ោង​២​រសៀល​នេះ ហើយ​ប្រគល់​ធាតុ​ប្រពន្ធ​ឲ្យ​ប្តី​យកទៅ​ស្រុកកំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី។

លោក​វេជ្ជបណ្ឌិត កែរ រដ្ឋា បន្ត​ទៀត​ថា ចំពោះ​ក្រុម​គ្រូពេទ្យ និង​អ្នក​សង្ស័យ​ពាក់​ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ទាំងអស់​ក៏​មិនបាន​ត្រូវយក​សំណាក និង​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែរ​។ លោក​វេជ្ជបណ្ឌិត ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​ឲ្យ​មានការ​ភ័យខ្លាច ឬ​ព្រួយ​បារ​ម្ភ​អី ស្ត្រី​រងគ្រោះ​ស្លាប់​ដោយ​ជម្ងឺ មិនមែន​ស្លាប់​ដោយ​កូ​វីដ​១៩​ទេ​។ ហើយ​ចំពោះ​មន្ទីរ​សម្រាក​ព្យាបាល​ផាសុកភាព​១ ត្រូវ​បើក​ដំណើរការ​ជាធម្មតា៕

ដោយ ៖ ​ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១៨ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ២៣ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ២៦ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម