Connect with us

កូវីដ-១៩

រោងចក្រអាចដំណើរការ បើមានកម្មករចាក់វ៉ាក់សាំងដូសទី២យ៉ាងតិច៨០%

បានផុស

នៅ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាលបានលើកឡើងថា រោងចក្រផ្នែកវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបអាចបើកដំណើរការឡើងវិញពេញលេញ១០០% ប្រសិនបើរោងចក្រនោះមានកម្មករនិយោជិតបានចាក់វ៉ាក់សាំងកូវីដ-១៩បានដូសទី២យ៉ាងតិច៨០ភាគរយនៃចំនួនកម្មករនិយោជិតសរុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមពីនេះបើសិនជារោងចក្រនោះមានការអនុវត្តត្រឹមត្រូវតាមវិធានសុខាភិបាល វិធានសុវត្ថិភាព និងសុខភាពការងារ និងមានការផ្ដល់អាហារថ្ងៃត្រង់ ឬសម្របសម្រួលឲ្យមានការលក់ម្ហូបអាហារប្រកបដោយអនាម័យ និងសុវត្ថិភាពនៅក្នុងបរិវេណររោងចក្រ។

យោងតាមសេចក្តីណែនាំរួមរបស់ក្រសួងការងារ និងក្រសួងសុខាភិបាល ណែនាំស្តីពី លក្ខណៈវិនិច្ឆ័យក្នុងការផ្អាក និងបើកឡើងវិញនូវ សកម្មភាពអាជីវកម្ម ផលិតកម្មបានឲ្យដឹងថា ក្រៅពីនេះរោងចក្រត្រូវតែបែងចែកកម្មករនិយោជិតចំនួន៥០ភាគរយនៃកម្មករនិយោជិតសរុបឲ្យធ្វើការឆ្លាស់វេនគ្នារៀងរាល់ពីរសប្ដាហ៍ម្ដងក្នុងរយៈពេលមួយខែដំបូងនៃការបើកដំណើរការឡើងវិញ ក្នុងនោះជ្រើសរើសកម្មករនិយោជិតដែលត្រូវចូលធ្វើការវេនទី១រយៈពេល២សប្តាហ៍ដំបូងត្រូវផ្ដល់អទិភាពទៅលើកម្មករនិយោជិតដែលបានចាក់វ៉ាក់សាំងកូវីដ- ១៩ដូសទី២ ឬចាក់បាក់សាំងដូសទី១ ជាកម្មករមិនបន្ដឋិតនៅក្នុងតំបន់ដែលតម្រូវផ្ដល់សំណាកដើម្បីវិភាគរកកូវីដ-១៩ ឬបានផ្ដល់សំណាកដើម្បីវិភាគរកកូវីដ-១៩។

យោងតាមសេចក្តីណែនាំរួមដដែលបានផ្តល់អាទិភាពដល់អភិបាលគណៈអភិបាលខេត្តអាចផ្អាកជាបណ្ដោះអាសន្នចំនួនពីរថ្ងៃនូវកម្មភាពអាជីវកម្មផលិតកម្មរបស់រោងចក្រសហគ្រាសនោះ ឬផ្នែកខ្លះនៃរោងចក្រឧស្សាហកម្មនោះក្នុងករណីរកឃើញមានករណីវិជ្ជមានកូវីដ-១៩ ក្នុងរោងចក្រសហគ្រាសណាមួយផងដែរ។

លើសពីនេះទៀត រោងចក្រសហគ្រាសអាចត្រូវបានផ្អាកសកម្មភាពអាជីវកម្មផលិតកម្មដោយវិធានការដ្ឋបាលរយៈពេល១៤ថ្ងៃ ឬតិចជាងនេះអាស្រ័យនូវការវាយតម្លៃជាក់ស្ដែងរបស់ក្រុមការងារបច្ចេកទេសចម្រុះដែលពិនិត្យលើគ្រប់ទិដ្ឋភាពនៅក្នុងរោងចក្រនោះដូចជាបរិស្ថាន និងអនាម័យ ពិសេសមិនមានសុវត្តិភាពក្នុងការការចម្លងជំងឺកូវីដ-១៩។

បើតាមលោក ហេងសួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា បើទោះជារាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យរោងចក្រសហគ្រាសក្រុមហ៊ុនដែលស្ថិតនៅតំបន់លឿងអាចបើកដំណើរឡើងវិញជាប្រក្រតីបានលើកលែងតែនៅតំបន់លឿងទុំ និងតំបន់ក្រហមក៏ពិតមែន ប៉ុន្តែប្រសិនបើកម្មករនិយោជិតរស់នៅតំបន់លឿងទុំ ឬតំបន់ក្រហមក៏មិនអាចធ្វើដំណើរទៅធ្វើការនៅតំបន់លឿងបានដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម