Connect with us

កូវីដ-១៩

អាជ្ញាធរខេត្តបន្ទាយមានជ័យ​ប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩​ថ្មីចំនួន២នាក់

បានផុស

នៅ

រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែ​ឧសភា​ ឆ្នាំ២០២១នេះ បានចេញសេក្ដីប្រកាសស្ដីពីការ​រក​ឃើញ​ករណី​ឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន២នាក់បន្ថែម ដែលជាករណីឆ្លងក្នុងព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ លើបុរស​និងស្ត្រីជនជាតិខ្មែរ ដែលធ្វើដំណើរមកពីរាជធានីភ្នពេញ។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ស្ត្រី​និងបុរសដែលមានវិជ្ជមានកូវី១៩ខាងលើនេះមានទី១ ឈ្មោះ ធី ប៊ុនឡេង ភេទប្រុស អាយុ២៦ឆ្នាំ។ ទី២ ឈ្មោះ សិម សាឡៃ ភេទស្រី អាយុ២៥ឆ្នាំ។ អ្នកទាំងមាន​អាសយដ្ឋាន នៅភូមិរោងម៉ាស៊ីន ឃុំអូរអំបិល ស្រុកសិរីសោភ័ណ។

ក្នុងសេក្ដីជូនដំណឹងបានបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែ​ឧសភា​ ឆ្នាំ២០២១ បុរសស្ត្រីខាងលើនេះបាន​ធ្វើ​ដំណើរចេញពីកន្លែងស្នាក់នៅ ចំណុចផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ តាមរថយន្ដរបស់ក្រុមហ៊ុន សុភាព មកដល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និងបន្តដំណើរ​តាម​ម៉ូតូ​មក​កាន់​ក្រុងសិរីសោភ័ណ។

នៅថ្ងៃទី៧ ខែឧសភា​ ឆ្នាំ២០២១ បុរសស្ត្រីខាងខាងលើត្រូវបានក្រុមគ្រូពេទ្យតេស្ដសំណាក​រហ័ស​(Rapid Test) ជាលិតផលមានវីជ្ជ​មាន​កូវីដ១៩។

រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវប្រជាពលរដ្ឋដែលបានប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬ​ប្រយោល ជាមួយអ្នកផ្ទុកមេរោគកូវីដ១៩ ទាំង២នាក់នេះ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ​ដើម្បីធ្វើ​តេស្ដសំណាក និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល​ចូលក្នុង​សហគមន៍កាន់ធ្ងន់ធ្ងរ៕

អត្ថបទ ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ៦០ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម