កូវីដ-១៩
វ៉ាក់សាំង Sinopharm ក៏មានប្រសិទ្ធភាពចំពោះមនុស្សវ័យចំណាស់ដែរ
អាជ្ញាធរម៉ារ៉ុកបាននិយាយថា វ៉ាក់សាំង Sinopharm របស់ចិន គឺមានប្រសិទ្ធភាពចំពោះមនុស្សវ័យចំណាស់ហើយ ប្រទេសនេះនឹងបន្តប្រើវា ដើម្បីចាក់ជូនប្រជាជនដែលមានអាយុ៦០ឆ្នាំឡើងទៅ។
ក្រសួងសុខាភិបាលម៉ារ៉ុកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទិន្នន័យដែលទទួលបានពីយុទ្ធនាការចាក់វ៉ាក់សាំងម៉ារ៉ុកបានបង្ហាញថា គ្មានការកើនឡើងនូវផលប៉ះពាល់អវិជ្ជមានលើអ្នកចាក់វ៉ាក់សាំងដែលមានអាយុលើស៦០ឆ្នាំទេ បើធៀបនឹងក្រុមមនុស្សដទៃទៀតដែលទទួលបានវ៉ាក់សាំង Sinopharm។
មានមនុស្សត្រឹមតែ៨នាក់ប៉ុណ្ណោះក្នុងក្រុមអាយុនេះ ដែលបានរាយការណ៍ពីផលប៉ះពាល់តិចតួចបន្ទាប់ពីទទួលវ៉ាក់សាំង Sinopharm ពោលគឺស្មើនឹង ២.២ករណីក្នុងចំណោម ១,០០០ករណី។
ប្រទេសម៉ារ៉ុកនិយាយថា វ៉ាក់សាំងនេះបានបង្ហាញពីប្រសិទ្ធភាព និងសុវត្ថិភាពល្អ៨៦ភាគរយ។
គួរបញ្ជាក់ថា កាលពីម្សិលមិញនេះ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ខ្លួនបានអនុម័តចំពោះវ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ សម្រាប់ការប្រើប្រាស់ជាបន្ទាន់។
វ៉ាក់សាំងនេះ បានក្លាយជាថ្នាំបង្ការជំងឺកូវីដ-១៩ដែលត្រូវបានអភិវឌ្ឍដោយប្រទេសមិនមែនលោកខាងលិចដំបូងគេបំផុត ដែលទទួលបានការអនុម័តពី WHO។
នេះក៏ជាលើកទីមួយហើយដែរ ដែល WHO បានផ្តល់ការអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងរបស់ចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Shine
ចុចអាន៖ វ៉ាក់សាំង Sinopharm របស់ចិន ត្រូវបាន WHO ទទួលស្គាល់ឲ្យប្រើប្រាស់ជាផ្លូវការ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល