Connect with us

កូវីដ-១៩

ហានិភ័យណាស់ ! អ្នកស្លាប់ ២ នាក់ដោយកូវីដនៅកំពង់ស្ពឺ មាន​ម្នាក់សាច់ញាតិដឹកសពពីភ្នំពេញ ដល់កំពង់ស្ពឺ​ និង ម្នាក់​ទៀតស្លាប់នៅផ្ទះតែម្ដង

បានផុស

នៅ

លោកវេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៨​ ខែ​ឧសភា​នេះ​ថា ​មាន​បុរសជនជាតិខ្មែរ​ចំនួន​២​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​នៅតាម​ផ្ទះ​ កាលពី​ថ្ងៃទី​៧​ខែឧសភា​ ឆ្នាំ​២០២១​ ដោយសារ​ជំងឺ​កូ​វីដ​១៩​។​

លោក​វេជ្ជបណ្ឌិតបាន​បន្តថា​ អ្នកស្លាប់​ទាំង​២​នាក់​នេះ​ទី​១​មានឈ្មោះ ជា ចំរុង ភេទ​ប្រុស អាយុ៣៨ ឆ្នាំ រស់នៅផ្ទះ​លេខ១៧ សង្កាត់បឹង​សាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបាន​ក្រុមគ្រួសារ​យកមក​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​ ដែល​ស្ថិតនៅ​ភូមិ​ទី​៤ ​ឃុំ​ត្រែង​ត្រយឹ​ង ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​។​

លោក​វេជ្ជបណ្ឌិតបាន​បន្តទៀតថា​ បើតាម​ក្រុមគ្រួសារ​សព​បាន​ប្រាប់ថា​ មុ​ននឹង​ស្លាប់​ក្រុមគ្រួសារ​បាន​ជូន​អ្នកជំងឺ​ទៅរក​ពេទ្យ​ព្យាបាល​នៅ​ភ្នំពេញ​ដែរ​ តែ​ពេទ្យ​មិន​ទទួល​ក៏​ត្រឡប់មកផ្ទះ​វិញ​ហើយ​អ្នក​ជំងឺ​ក៏បាន​ស្លាប់​នៅផ្ទះ​រួចហើយ​បាន​ដឹក​សព​មក​ធ្វើបុណ្យ​នៅ​ស្រុក​កំ​ណើត​នៅ​ភូមិ​ទី​៤​ ឃុំ​ត្រែង​ត្រយឹង​ ស្រុកភ្នំស្រួច​តែម្តងទៅ​។​

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ថែ​ម​ទៀតថា ​ក្រោយពី​ទទួលបាន​ដំណឹង​ភ្លាម​លោក​បាន​ឲ្យ​មន្ត្រីជំនាញ​ចុះ​ទៅ​យក​សំណាក​តាមរយៈ​ការធ្វើ​តេស្ត​រហ័ស​ទៅលើ​សាកសព​នោះ​ហើយក៏បាន​រកឃើញ​មាន​វិជ្ជ​មាន​កូ​វីដ​១៩​។​

លោក​វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា ​អ្នកស្លាប់​ទី​២​មានឈ្មោះ ម៉ក់ នាង ភេទ​ប្រុស​មាន​អាយុ​៤០​ឆ្នាំ​រស់​នៅ​រោងដំរី ឃុំភ្នំ​តូច​ ស្រុក​ឧដុង្គ ​បាន​ស្លាប់​នៅផ្ទះ​ដែរ​ ហើយ​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅយក​សំណាក​តាមរយៈ​ការធ្វើតេស្ត​រហ័សរ​កកូ​វីដ​១៩​ ជា​លទ្ធផល​មាន​វិជ្ជមាន​កូ​វីដ​១៩​ដូចគ្នា​។​

លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀតថា ​បន្ទាប់ពី​ដឹងថា​ សព​មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​នោះ​មន្ត្រី​ជំនា​ញ​បាន​ធ្វើការ​វេច​ខ្ចប់​សាកសព​អ្នកស្លាប់​ទាំងពីរ​ដូចជា​ការលើកដាក់​សព​ដាក់​ឡានទៅតាម​បច្ចេកទេស​តាំង​ពី​នៅផ្ទះ​រហូតដល់​កន្លែង​បូជា​ដោយ​ឲ្យ​ក្រុមគ្រួសារ​សព​មាន​ពាក់អាវ​ពេទ្យ​ការពារ​ត្រឹមត្រូវ​។​

លោក វេជ្ជបណ្ឌិត អោ វណ្ណ​ថេ​ន បាន​បន្តទៀតថា​ ក្រុមគ្រូពេទ្យ​បាន​តម្រូវ​ឲ្យ​ក្រុមគ្រួសារ​សព​ទាំងពីរ​ដែលមាន​ការពា​ក់​ព័ន្ធសរុប​ចំនួន​១៥​នាក់ ​ក្នុងនោះ​សព​ឈ្មោះ​ ម៉ក់នាង​ មាន​អ្នកពាក់ព័ន្ធ​ចំនួន​២​នាក់​និង​សព​ឈ្មោះ ជា ចំរុង ​មាន​អ្នកពាក់ព័ន្ធ​ចំនួន​១៣​នាក់​ទៅធ្វើ​តេស្តរ​កកូ​វីដ​១៩​និង​ប​ញ្ជូ​ន​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅមណ្ឌល​ច​ត្តា​ឡី​ស័ក​ដោយ​មិន​អនុញ្ញាត​ឲ្យ​នៅផ្ទះ​ទេ​។​

លោកវេជ្ជបណ្ឌិត អោ​ វណ្ណ​ថេ​ន ​បាន​ឲ្យ​ដឹង​ទៀតថា​គិត​ត្រឹម​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០២១​ខេត្តកំពង់ស្ពឺ​មាន​អ្នកស្លាប់​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កម្ភៈ​ចំនួន​៥​នាក់​ក្នុងចំណោម​អ្នកជំងឺ​សរុប​ចំនួន​១១៥​នាក់​៕​

អត្ថបទ ៖ សំអឿន​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម