Connect with us

កូវីដ-១៩

លោក លីវ សុភក្ត្រា ផ្តល់អំណោយជាស្បៀងចែកជូនដល់មូលដ្ឋានខណ្ឌ៧មករា សំរាប់ចែកបន្តក្នុងតំបន់ក្រហមដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩

បានផុស

នៅ

លោក លីវ សុភក្ត្រា អនុរដ្ឋលេខធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចនាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១បាននាំនូវអង្ករ ម៉ាសពេទ្យ ទឹកត្រីទឹកសុីអុីវ ត្រីខ មីកំប៉ុង ពងទា ចែកជូនមូលដ្ឋានខណ្ឌ៧មករា រាជធានីភ្នំពេញ ដើម្បីបន្តចែកជូនពលរដ្ឋ(តំបន់ក្រហម)ក្នុងពេលយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៍កាចសា​ហាវកូវីដ១៩ ដែលបានឆក់យកអាយុជីវិតប្រជាជនខ្មែរចំនួន១១៤នាក់និងឆ្លងជាង១៨០០០នាក់ហើយគិតត្រឹមថ្ងៃទី៨​​ខែឧសភា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រគល់អំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តម លីវ សុភក្ត្រា នាឱកាសនោះមានវត្តមានលោក លឹម សុភា អភិបាលខណ្ឌ​៧មករា និង លោកស្រី សុខ សុភារ៉េត ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចរាជធានីភ្នំពេញចូលរួមផងដែរ។

លោកលីវ សុភក្ត្រា បានថ្លែងនូវការផ្តាំផ្ញើរដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខ័ណ្ឌ៧មករាទាំងអស់ចូលរួមអនុវត្តឲ្យបានតាមវិធានក្រសួងសុខាភិបាលដើម្បីរួមគ្នាចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតដ៍កាចសា​ហាវ​កូវីដ១៩។

លោ​កអនុរដ្ឋលេខាធិការបានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទទួលបានវ៉ាក់សាំងសម្រាក់ចាក់នាពេលនេះ គឺជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពជា តាមរយៈ ការស្នើសុំ និងការបញ្ជាទិញពីបណ្តាប្រទេសជាមិត្ត ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងពេលដែលជំងឺកូវីដ១៩ បាននឹងកំពុងរាតត្បាតយ៉ាងខ្លាំង ។

លោកអនុរដ្ឋលេខធិការក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់គ្នាទោះមិនទាន់បានចាក់វ៉ាក់សាំងឬបន្ទាប់ពីបានទទួលវ៉ាក់សាំងរួចហើយ ក្តីក៍ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការក្រសួងសុខាភិបាល និង វិធានការដ៏មុតស្រួច ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ឲ្យមានប្រសិទ្ធិភាពខ្ពស់ ។

ជាមួយគ្នានេះលោកអភិបាលខ័ណ្ឌ៧មករា ក៍បានថ្លែងអំណរគុណចំពោះលោកអនុរដ្ឋលេខាធិការ ដែលបាននាំអំ​ណោយ​សម្រាប់មូលដ្ឋានខ័ណ្ឌ៧មករា គឺពិតជាមានសារៈសំខាន់បំផុត សម្រាប់ ប្រើប្រាស់ជាក់ស្តែងក្នុងតំបន់ក្រហម និងចែករំលែកបន្តទៅដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាត ក្នុងស្ថានភាពដ៏លំបាក ដែលបណ្តាលមកពីការរាលដាលនូវជំងឺកូវីដ-១៩នេះ។

សូមបញ្ជាក់ថា អំណោយដ៍ថ្លៃថ្លារបស់លោកលីវ សុភក្ត្រា រួមមាន អង្ករ ៣ តោន ម៉ាស់ពេទ្យ ៥ កេសធំ ទឹកត្រី ១០០ យួរ ទឹកសុីអីវ ១០០ យួរ មីម៉ាម៉ាកំប៉ុង ២៤០ យួរ ត្រីខ ២៤០ យួរ និង ពងទា ២០០០ គ្រាប់ ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម