Connect with us

កូវីដ-១៩

ការស្លាប់ស្ត្រីលក់សាច់គោនៅផ្សារចាម ​គ្រូពេទ្យ​បញ្ជាក់ច្បាស់ តែគ្រួសារ​​អ្នក​ជំងឺ​មិន​ជឿ​កើត​ជំងឺ​កូវីដ

បានផុស

នៅ

ភ្នំពេញ៖ ដើម្បីចង់ដឹងពីករណីស្លាប់របស់ស្ត្រីជនជាតិខ្មែរឥស្លាមមុខរបរលក់សាច់គោ នៅផ្សារចាមដោយសារជំងឺ​កូវីដ១៩​គឺកម្ពុជាថ្មីសូមធ្វើការចុះដោយលំអិតដូចតទៅ។

យោងតាមសេចក្តីរាយការណ៍ពីលោក យូសុះ អាប់ឌុលឡោះ ចៅរងទី២សង្កាត់ព្រែកប្រាបានឲ្យដឹងថា ធាតុពិតសពស្ត្រីដែលជាអ្នកលក់សាច់គោនៅផ្សារចាមព្រែកប្រានេះ គឺតាំងពីវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី៧ខែឧសភា ស្ថិតក្នុងផ្ទះជនរងគ្រោះផ្ទាល់និងជាកន្លែងលក់សាច់គោ ផ្ទះលេខ៥០៦ផ្លូវលេខ៣៦៩ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញមកម្ល៉េះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកចៅរងទី២បន្តថា បន្ទាប់ពីស្រ្តី មុីត សៃម៉ាស់ អាយុ៥៣ឆ្នាំ បានទទួលមរណះភាពមកនោះគឺក្រុមគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅ បានចុះទៅយកសំណាករបស់សព គឺមានវីជ្ជមានកូវីដ១៩ ដែលលទ្ធផលធ្វើតេស្តបន្ទាន់រយះពេល​១៥​នាទីនោះ។ អ្វីដែលគ្រូពេទ្យមានការយឺតយ៉ាវ ក្នុងការដឹកសពយកទៅបញ្ចុះតាមជំនាញរបស់ ក្រសួងសុខាភិបាល​នោះ គឺក្រុមគ្រួសារសពមិនជឿនៅការធ្វើតេស្តរបស់គ្រូពេទ្យ ព្រោះស្ត្រីរងគ្រោះពុំមានអាការះឈឺអ្វីសោះ។ ក្នុងនោះដូចជាជំងឺផ្តាសាយ គ្រុនក្តៅ ហៀសំបោអ្វីបន្តិចសោះ។ ដោយពុំអស់ចិត្តពីការធ្វើតេស្តនេះ ក្រុមគ្រូពេទ្យបានយកសំណាករបស់​សព​ទៅធ្វើការពិសោធដល់មន្ទីរពិសោធន៍(ប៉ាស្ទឺរ)នាទីក្រុងភ្នំពេញ រហូតដល់វេលាម៉ោង​១៦​និង១០នាទីរសៀល ថ្ងៃ​ទី៧​ខែឧសភា​ដដែល ទើបលទ្ធផលចេញមកគឺសពស្ត្រីខាងលើមានវីជ្ជមានកូវីដ១៩ពិតប្រាកដមែន។

លោក យូសុះ អាប់ឌុលឡោះ បានបន្តថា តាមការរៀបរាប់ពីក្រុមគ្រួសារសព គឺស្ត្រីរងគ្រោះពុំមានកើតរោគផ្តាសសាយអ្វីបន្តិចសោះហេតុអ្វីបាន មានជំងឺកូវីដ១៩នេះទៅកើត។ រាល់ថ្ងៃស្ត្រីរងគ្រោះអង្គុយលក់សាច់គោនៅមុខផ្ទះក្នុងផ្សារចាមព្រែកប្រា មិនដែលខកខានឡើយ។ គ្រួសារសពបានប្រាប់គ្រូពេទ្យដោយភ័យខ្លាចថា បើស្ត្រីរងគ្រោះមានវីជ្ជមានកូវីដ​១៩​មែននោះគឺក្នុងគ្រួសាររបស់គាត់ចំនួន១០នាក់ មិនអាចគេចផុតពីការឆ្លងឡើយព្រោះពួកគាត់ហូបបាយនិងអង្គុយលក់ដូរជុំគ្នារាល់ថ្ងៃ ដែលជាទំលាប់មកហើយ។

លោកចៅរងទី២សង្កាត់ព្រែកប្រាបានបញ្ជាក់ថា តាមការបញ្ជាក់ពីលោកគ្រូពេទ្យគឺនៅវេលាម៉ោង៤រសៀលថ្ងៃទី៨ខែឧសភានេះគ្រូពេទ្យ នឹងចុះមកយកសំណាកដល់ក្រុមគ្រួសារសព ដែលមានសមាជិកដល់ទៅ១០នាក់ឯណោះ។ ហើយ​ក៏ពុំដឹងថាមានមនុស្សប៉ុន្មាននាក់ទៀត ដែលផ្ទុកជំងឺកូវីដ១៩នេះ ដោយរងចាំមើលលទ្ធផលក្រោយការធ្វើតេស្ត។

ក្នុងនោះអ្នកពាក់ពន្ធ័អាចមានច្រើនណាស់ ពិសេសម៉ូយសំខាន់ៗដែលមកទទួល និង​ទិញសាច់គោយកទៅលក់បន្តនិងយកទៅធ្វើម្ហូប។ ម្យ៉ាងទៀតផ្ទះស្ត្រីខាងលើគឺជាអ្នកកាប់សត្វគោលក់បោះដុំនឹងលក់រាយ។

បើតាមគ្រូពេទ្យអះអាងថាសពស្ត្រីឈ្មោះ មុីត សៃម៉ាស់ ត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅបញ្ចុះនៅខេត្តកំពង់ស្ពឺតាមប្រពៃណីខ្មែរឥស្លាម ដោយពុំអនុញាតិឲ្យក្រុមគ្រួសាររួមដំណើរហែហមសពឡើយព្រោះខ្លាចឆ្លងជំងឺដ៏សាហាវនេះ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម