Connect with us

កូវីដ-១៩

ខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន១១នាក់បន្ថែមទៀត

បានផុស

នៅ

អ្នកឆ្លងកូវីដ-១៩ថ្មីបន្ថែមទៀត ត្រូវបានមន្ត្រីមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ស្រាវជ្រាវរកឃើញ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ ហើយចំនួនអ្នកឆ្លងកើតឡើងជាលំដាប់រហូតជាង១០០នាក់ និងស្លាប់ ០៥នាក់ ។

រដ្ឋបាលខេត្តកំពង់ស្ពឺ បានសេចក្តីជូនដំណឹងស្តីពីការរកឃើញករណីជំងឺកូវីដ-១៩ ចំនួន១១នាក់បន្ថែមទៀត ដែលភាគច្រើនជាអ្នកប៉ះពាល់ផ្ទាល់ជាករណីឆ្លងក្នុងសហគមន៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះរដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់សូមបងប្អូនដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយបុគ្គលខាងលើសូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក និងទាក់ទងទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់​ ដើម្បីយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលនៅជិតលោកអ្នកបំផុត ។

លោក អោ វ៉ាន់ថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានប្រាប់នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នេះថា ថ្ងៃនេះរកឃើញអ្នកឆ្លងថ្មីចំនួន១០នាក់ អ្នកឆ្លងសរុប១១៥នាក់, អ្នកជាសះស្បើយ 00នាក់, អ្នកកំពុងព្យាបាល ១០៦​នាក់, ផ្ទេរទៅព្យាបាលនៅភ្នំពេញ០៤នាក់ និងមានអ្នកស្លាប់០៥នាក់ (ថ្មី ០២នាក់) ។ លោកប្រធានមន្ទីរបានបន្ថែបថា អ្នកកំពង់ធ្វើចត្តាឡីស័ក សរុបចំនួន ១០១៩នាក់, ការយកសំណាក ៥០នាក់ ។

អាជ្ញាធរខេត្តកំពង់ស្ពឺ ក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាពិសេសត្រូវអនុវត្តន៍តាមវិធានការសុខាភិបាល «៣ការពារ ៣កុំ» ជាប្រចាំ ដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវនេះ៕

អត្ថបទ ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម