Connect with us

កូវីដ-១៩

លំអិត ករណីស្ត្រីមាន​ផ្ទៃពោះ៧​ខែ​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ស្ត្រី​មាន​ផ្ទៃពោះ​៧​ខែ​ម្នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ បន្ទាប់ពី​ក្រុមគ្រួសារ​បញ្ជូន​មកដល់​មន្ទីរ​ពេទ្យដើម្បី​ជួយសង្គ្រោះ ប៉ុន្តែ​ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​ក៏​ស្លាប់​តែម្តង។​

លោក​វេជ្ជបណ្ឌិត ហុក គ្រី ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ បានបញ្ជាក់​ក្នុង​លិខិត​មរណភាព នៅ​ថ្ងៃទី​០៨ ខែឧសភា​នេះ​ថា ស្ត្រី​រងគ្រោះមានឈ្មោះ សុ​ត ម៉ៃ អាយុ៣០​ឆ្នាំ ជាក​ម្មការ​នី រោងចក្រ មាន​ទីលំនៅ​ភូមិ​គោក​ដង្កោ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាន​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​-១៩ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពពី​មន្ត្រី​សុខាភិបាល​បាន​បង្ហើប​ថា សព​ស្ត្រី​ដែល​ស្លាប់​ដោយសារ​កូ​វីដ​-១៩ គឺមាន​ផ្ទៃពោះ​ចំនួន​៧​ខែ ជាក​ម្មការ​នី​បម្រើ​ការ​ងារ​នៅ​រោងចក្រ​មួយ​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

បើតាម​ការ​ស៊ើប​ប្រវត្តិ​សព មុនពេល​ស្លាប់​គាត់​មាន​អា​ការៈមិន​ស្រួល​ខ្លួន ហើយ​មិនបាន​ទៅរក​គ្រូ​ពេទ្យ ​ឬ​ទៅ​ផ្តល់​សំណាក​ដើម្បី​តេស្តរ​កវី​រុស​កូ​វីដ​-១៩​នោះទេ រហូតដល់​ធ្លាក់ខ្លួន​ធ្ងន់​ទើប​គ្រួសារ​បញ្ជូន​មក​មន្ទីរ​ពេទ្យ​ដើម្បី​ជួយសង្គ្រោះ​បន្ទាន់​ ប៉ុន្តែ​ដល់​មន្ទីរពេទ្យ​ប្រហែល​៣០​នាទី​ក៏​ស្លាប់​បាត់បង់​ជីវី​ត​តែម្តង។​

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បានបញ្ជាក់​នៅ​រសៀល​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២១ នេះ​ថា ក្នុង​ខេត្តកំពង់ស្ពឺ​ពេលនេះ មាន​អ្នក​ឆ្លង​សរុប១១៥​នាក់​, អ្នក​កំពុង​ព្យាបាល១០៦​នាក់​, ផ្ទេរ​ទៅ​ព្យាបាល​នៅ​ភ្នំពេញ០៤​នាក់ និង​មាន​អ្នកស្លាប់០៥​នាក់ ក្នុងនោះ​ស្លាប់​ថ្មី០២​នាក់ ៕​

អត្ថបទ ៖ ភួង រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២៥ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៤៣ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៥៧ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម