Connect with us

កូវីដ-១៩

​ទីបំផុត ប្រទេស​ដែល​កំពុង​រងគ្រោះ​ខ្លាំង​ដោយ​កូវីដ​នៅ​អាហ្វ្រិក រក​ឃើញ​វីរុស​បំប្លែង​ខ្លួន​ឥណ្ឌា

បានផុស

នៅ

ក្រសួង​សុខាភិបាល​នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​​និយាយ​ថា​ ខ្លួន​បាន​​រក​ឃើញ​វីរុស​បំប្លែង​ខ្លួន​ថ្មីរបស់​ឥណ្ឌា​ដែល​គេ​ស្គាល់​ថា ​ជា​ជំងឺ​កាច​សាហាវ​និង​ឆ្លង​ខ្លាំង​ចំនួន ៤ ករណី​ ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zweli Mkhize រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា ៤ ករណីនៃវ៉ារ្យង់​ឥណ្ឌាហៅ​ថា B.1.617.2   ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង ខេត្ត Gauteng ២ករណី និងខេត្ត KwaZulu-Natal ២ករណី សុទ្ធ​សឹង​ជា​ការ​មក​ដល់​ថ្មីៗ​ពី​ប្រទេស​ឥណ្ឌា។

អាហ្វ្រិក​ខាងត្បូង​គឺ​ជា​ប្រទេស​ទី ៤ ដែល​ស្ថិត​នៅ​លើ​ទ្វីប​នេះ​ ហើយ​បាន​រក​ឃើញ B.1.617.2 រួម​ជាមួយ​ប្រទេស​ កេនយ៉ា ​​អ៊ូហ្គង់ដា​ និង​ម៉ារ៉ុក។ ប្រទេស​នេះ​ក៏​ជា​ប្រទេស​ដែល​រងគ្រោះ​ដោយ​វីរុស​ដ៏​អាក្រក់​បំផុត​របស់​ទ្វីប​អាហ្វ្រិក​ ដែល​មាន​ចំនួន​ច្រើនជាង ៣៤ ភាគរយ​នៃ​ករណី​ទាំងអស់​នៅ​ក្នុង​តំបន់។

ទោះ​យ៉ាងណា​អាហ្វ្រិក​ខាងត្បូង​មិន​ទាន់​ចូលរួម​ក្នុង​ការ​កើន​ឡើង​នៃ​ចំនួន​ប្រទេស​នៅ​លើ​ពិភពលោក ​ដែល​បាន​ហាម​ឃាត់​ការហោះហើរ​ពី​ប្រទេស​ឥណ្ឌា​ ដើម្បី​កំណត់​ការ​រីក​រាលដាល​នៃ​វ៉ារ្យង់​របស់​វា​ឡើយ។

រលក​ទី ២ របស់​ប្រទេស​អាហ្វ្រិក​បាន​ឈាន​ដល់​កំពូល​កាល​ពី​ដើម​ឆ្នាំ​នេះ ​ត្រូវ​បាន​ជំរុញ​ដោយ​វីរុស​ដែល​ចម្លង​តាម​មេរោគ​ក្នុង​ស្រុក​ដែល​មាន​ឈ្មោះ​ថា B.1.351 ។

លោក Mkhize បាន​លើក​ឡើង​ថា “ និន្នាការ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​នៃ​ការ​កើន​ឡើង ​នូវ​ចំនួន​ករណី​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន” ។ លោក​បាន​ព្រមាន​ពី​រលក​ទីបី​ នៃ​ការ​ឆ្លង​ដែល​ទំនង​ជា​នឹង​កើតឡើង​នៅ​រដូវ​រងា​នៃ​អឌ្ឍគោល​ខាងត្បូង​នា​ពេល​ខាង​មុខ​នេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ndtv

ចុចអាន៖ធ្ងន់ធ្ងរហើយ! អង់គ្លេសរកឃើញ ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មី និងកាចសាហាវមួយប្រភេទទៀតមកពីឥណ្ឌា

ចុចអាន៖១០ យ៉ាង​ត្រូវ​ដឹង​ពី​ជំងឺ​កូវីដ​បំប្លែង​ខ្លួន​ថ្មី​ ដែល​ឆ្លង​ខ្លាំង​ទ្វេដង​របស់​អង់គ្លេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៥ នាទី មុន

រថយន្តក្រុងធ្លាក់ជ្រោះនៅអាហ្វ្រិកខាងត្បូង ស្លាប់មនុស្ស៤៥នាក់ រស់តែកុមារីអាយុ៨ឆ្នាំម្នាក់

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

លោក ហ្សេលេនស្គី ថា ទាល់មានខែលការពារអាកាស ទើបប្រជាជនអ៊ុយក្រែន យកកូន

ព័ត៌មានជាតិ១១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

Sokha Hotels

ព័ត៌មានពេញនិយម