Connect with us

កូវីដ-១៩

អាជ្ញាធររាជធានី គ្រោងនឹងបង្រួមតំបន់ក្រហមមកនៅទំហំតូចជាងមុន ខណៈកូវីដ បានថយចុះរាប់រយនាក់ នាថ្ងៃចុងក្រោយនេះ

បានផុស

នៅ

អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​នឹង​បង្រួម​តំបន់​ក្រហម ដែល​ជា​តំបន់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ មក​នៅ​ទំហំ​តូច​ជាង​មុន ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរងាយស្រួល​ជាងមុន ខណៈ​ដែរ​ការឆ្លងរាលដាលជំងឺកូវីដ បានថយចុះ ពីចំនួនជាង៥០០នាក់មកនៅត្រឹមជាង២០០នាក់ក្នុងមួយថ្ងៃ ហើយការបង្រួមនេះ អាចបង្រួមមកត្រឹមបិទខ្ទប់លំនៅដ្ឋាន ដោយមិនបិទ ភូមិ សង្កាត់ទាំងមូលនោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើតាមការបញ្ជាក់ឲ្យដឹងពីលោកឃួង ស្រេងអភិបាលនៃគណៈអភិបាល​រាជធានី​ភ្នំពេញ ខណៈដែលលោកអញ្ជើញ ចុះ​ទៅពិនិត្យស្ថានភាពជាក់ស្ដែងនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ​នៅក្នុងតំបន់ក្រហមតាមដងផ្លូវលេខ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នាព្រឹកថ្ងៃទី០៩ ឧសភា ២០២១នេះ ។

លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ស្ថានភាពអ្នកឆ្លងកូវីដ នៅភ្នំពេញ​កើនឡើង​ពីជាង៤០០ ទៅ ៥០០ នាក់ក្នុងមួយថ្ងៃ តែសម្រាប់តួលេខថ្ងៃនេះ អ្នកឆ្លងកូវីដ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​តែ​ជាង​២០០នាក់ប៉ុណ្ណោះ ដែលនេះ ជាសញ្ញា​មួយបង្ហាញពីការថយ​ចុះច្រើនអ្នកជម្ងឺកូវីដ-១៩ ។ ដូច្នេះ​ទេ ជា​វិធានការ​របស់រដ្ឋបាលរាជធានីភ្នំពេញ នឹង​ពិភាក្សា​ដើម្បី​រៀបចំ​តំបន់ក្រហមទាំងនេះ ឲ្យមក​នៅរួមតូចជាងមុនឬ​អាច​ឈាន​ទៅ​ដល់​ការ​បិទ​ខ្ទប់​ត្រឹម​តែ​លំនៅឋាន​ដែល​មាន​បញ្ហា​ប្រឈម​តែ​ប៉ុណ្ណោះ ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ចរាចរណ៍ បំពេញ​ការងារ​និង​រកស៊ី​បាន៕

អត្ថបទ៖ស្រីរ័ត្ន

ចុចអាន៖ព័ត៌មានបន្ថែម! អាជ្ញាធររាជធានីឃាត់ខ្លួនអ្នករត់តាក់ស៊ី និងពលរដ្ឋជាង១០០នាក់ ដែលព្យាយាមសម្រុកចេញពីតំបន់ក្រហម ក្នុងខណ្ឌពោធិ៍សែនជ័យ

ចុចអាន៖មូលហេតុតំបន់ក្រហមនៅតែក្រហម ទោះបីបានបិទខ្ទប់៣សប្ដាហ៍មកហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ នាទី មុន

អាជ្ញាធរស្រុកអូររាំងឪថា ចុះរៀបចំសណ្តាប់ធ្នាប់រហូត តែផ្លូវខាងក្រោយផ្សារ នៅតែចង្អៀតដដែល

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

តើអាមេរិក ត្រូវចំណាយលុយប៉ុន្មាន ដើម្បីសង់ស្ពាននៅ Baltimore ឡើងវិញ

ព័ត៌មានជាតិ២៤ នាទី មុន

កម្មករ និងសហជីព នៃរោងចក្រ អ.ជី ផ្ទុះការសរសើរពីទឹកចិត្ត និងការរៀបចំធ្វើឱ្យការបើកប្រាក់ដំណើរការរលូន

ជីវិតកម្សាន្ដ២៤ នាទី មុន

Lisa ចាយលុយសុទ្ធ ទិញផ្ទះប្រណិតកណ្ដាលក្រុងសេអ៊ូល ក្នុងតម្លៃ ៥.៥ លានដុល្លារ

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

តុលាការ ICJ ចេញបញ្ជាឲ្យ អ៊ីស្រាអែល ចាត់វិធានការបន្ទាន់ដោះស្រាយ​គ្រោះទុរ្ភិក្សនៅ ហ្គាហ្សា

Sokha Hotels

ព័ត៌មានពេញនិយម