ធ្វើតេស្ត​ទី​១​លើ​ក្រុម​គ្រួសារ​សព​ស្ត្រី​ខ្មែរឥស្លាម ​លក់​សាច់​គោ​មាន​មនុស្ស​៥​នាក់ ​ឆ្លង​ជំងឺ​កូ​វីដ​១៩
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

ធ្វើតេស្ត​ទី​១​លើ​ក្រុម​គ្រួសារ​សព​ស្ត្រី​ខ្មែរឥស្លាម ​លក់​សាច់​គោ​មាន​មនុស្ស​៥​នាក់ ​ឆ្លង​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

​ក្រុមគ្រូពេទ្យ​ដែល​បាន​ចុះ​ទៅ​យក​សំណាក​ ដើម្បី​ធ្វើការ​ពិសោធន៍​រក​វិជ្ជមាន​កូ​វីដ​១៩​ឃើញ​ថា​ មាន​មនុស្ស​៥​នាក់​ ដែល​ជា​ក្រុម​គ្រួសារ​សព​ស្ត្រី​ឈ្មោះ ម៉ីត សៃ​ម៉ាស់ អាយុ​៥៣​ឆ្នាំ​ ដែល​ជា​អាជីវករ​លក់​សាច់​គោ​ នៅ​ផ្សារ​ជន​ជាតិខ្មែរ​ឥស្លាម​(​ផ្សារ​ចាម​ព្រែកប្រា​)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​សេចក្តីរាយការណ៍​ពី​លោក យូ​សុះ អាប់​ឌុល​ឡោះ ចៅ​រង​ទី​២​សង្កាត់​ព្រែកប្រា​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១៦​រសៀល​ថ្ងៃ​ទី​៨​ខែឧសភា​នេះ​ ក្រុមគ្រូពេទ្យ​បង្អែក​ច្បារអំពៅ​បាន​ចុះ​ទៅយក​សំណាក​ក្រុមគ្​រួសារ​សព​ស្ត្រី​ឈ្មោះ ម៉ីត សៃ​ម៉ាស់ អាយុ​៥៣​ឆ្នាំ ​ជា​អាជីវករ​លក់​សាច់គោ​នៅ​ផ្សារ​ខ្មែរឥស្លាម​ មាន​ទីតាំងនៅ​តាម​បណ្តោយ​ផ្លូវ​៣៦៩ ភូមិ​ព្រែ​កតា​ពៅ​ សង្កាត់​ព្រែកប្រា​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​ ដែល​បាន​មរណភាព​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី ​ព្រឹក​ថ្ងៃ​ទី​៧​ខែ​ឧសភា​។ លោក​ចៅ​រង​សង្កាត់​ព្រែកប្រា​បាន​បញ្ជាក់​ថា ក្រុម​គ្រួសារ​សព​ស្ត្រី​វ័យ​៥៣​ឆ្នាំនេះ​ មាន​សមាជិក​រហូតដល់​១៥​នាក់​ ហើយ​លទ្ធផល​ចេញ​មក ​គឺមាន​វិជ្ជមាន​៥​នាក់​ ក្នុង​នោះ​មាន​ស្រី​៣​ប្រុស​២​នាក់​។​ នេះ​ជា​លទ្ធផល​ផ្លូវ​ការ ដែល​គ្រូពេទ្យ​ចុះ​ទៅ​យក​សំណាក​ក្នុង​ភាពមិន​សប្បាយចិត្ត​ពី​ក្រុម​គ្រួសារ​សព​ ដែល​ដំបូង​ឡើយ​ក្រុម​គ្រួសារ​សព ​បាន​ព្យាយាម​ប្រកែក​ឡើង​តឹង​សរសៃ​ក​ថា ​ស្ត្រី​ដែល​ស្លាប់​ពុំ​មាន​ជំងឺ​កូ​វីដ​១៩​។ ​ប៉ុន្តែ​ក្រោយមក​ទើប​ឯកភាព​ដោយសារ ​គ្រូពេទ្យ​យក​សំណាក​ទៅ​ធ្វើ​ការពិសោធន៍​ដល់​ប៉ាស្ទឺ​រ។

​លោក យូ​សុះ អាប់​ឌុល​ឡោះ បាន​បញ្ជាក់​ថា មនុស្ស​ទាំង​៥​នាក់ ​ដែល​រក​ឃើញ​វិជ្ជមាន​កូ​វីដ​១៩​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​ក្រសួងសុខាភិបាល ​ដឹក​យក​ទៅ​ព្យាបាល​ កាលពី​វេលា​ម៉ោង​១០​និង​០០​នាទី​យប់​ថ្ងៃ​ទី​៨​ខែ​ឧសភា​។​ ទោះជា​ណា​ក៏​ក្រុម​គ្រូពេទ្យ​ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​សង្កាត់​ព្រែកប្រា ​ត្រូវ​ប្រកាស​ឲ្យ​អ្នក​ពាក់ព័ន្ធ​សព​ស្ត្រី​ឈ្មោះ ម៉ឺត សៃ​ម៉ាស់ ឲ្យ​មក​ធ្វើ​សំណាក​ជាបន្ទាន់ ចៀសវាង​ឆ្លង​រាលដាល​ដល់​សហគមន៍​៕

អត្ថបទ៖ ​ន​រា

សូមចុចអាន៖ ​២​ថ្ងៃ ​ខេត្តបាត់ដំបង​រកឃើញ​អ្នក​ឆ្លង​​ជំងឺ​កូ​វីដ​១៩​ ចំនួន​៦​នាក់ ក្នុង​នោះ​មានក្មេង៣​នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services