Connect with us

កូវីដ-១៩

បងប្អូន​រស់នៅ​ទីក្រុង​ភ្នំពេញ សូម​កុំទាន់​ភ័យ ព្រោះគ្រប់គ្នានឹង​ទទួល​បានការ​ចាក់​វ៉ាក់សាំងកូវីដ១៩​​

បានផុស

នៅ

​លោក​ ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ​ដែល​បាន​និងកំពុង​រស់នៅក្នុង​រាជធានី​ភ្នំពេញ​នឹង​បាន​ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​គ្រប់គ្នា ដែល​ការ​ចាក់​វ៉ាក់សាំង​នេះ​នឹង​ត្រូវ​ធ្វើ​ឡើងជា​ដំណាក់កាល គ្រាន់តែ​មុន​និង​ក្រោយ​តែប៉ុណ្ណោះ ហើយ​បើ​តាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​បងប្អូន​មិន​ខ្វះ​នោះ​ទេ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់​របស់លោក​ ឃួ​ង ស្រេង ​បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា ​ឆ្នាំ​២០២១​នេះ ក្នុងឱកាស​ ដែល​លោក​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាក​ការរង នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ចុះទៅពិនិត្យ​ស្ថានភាព​នៃ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​-១៩ ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម នៃ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ដើម្បី​ជំរុញ​ឲ្យ​ការចាក់​វ៉ាក់សាំង​នេះ ដំណើរ​បាន​រលូន ជា​មួយនិង​ការរក្សា​គម្លាត​សុវត្ថិភាព កាត់បន្ថយ​បាន​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ផងដែរ​។ លោក​ ឃួ​ង ស្រេង បាន​លើក​ឡើង​ថា ក្នុង​យុទ្ធនាការ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​សហការគ្នា​បាន​យ៉ាង​ល្អ ជាមួយ​ក្រុម​ប្រតិបត្តិ​យុទ្ធនា​នៃ​ការចាក់​វ៉ាក់សាំង ក្នុង​ការ​រៀបចំ​ទីតាំង​ចាក់​វ៉ាក់សាំង នៅ​តំបន់​ក្រហម នៅក្នុង​ខណ្ឌ​ដែលមាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយ​ក្នុង​តំបន់​ប្រ​ហម​នេះ ​ត្រូវ​បាន​បែងចែក​ជា​ដំណាក់កាល​នៃ​ការចាក់​ផងដែរ។

លោក​បញ្ជាក់ថា ក្រោយពី​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ជូន​បងប្អូន​ប្រជាពលរដ្ឋ កម្មករ​កម្មការិនី​នៅ​តំបន់​ក្រហម​អស់ហើយ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ក្រុម​ប្រតិបត្តិ​យុទ្ធនា​ការចាក់​វ៉ាក់សាំង នឹង​ចាក់​វ៉ាក់សាំង​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្សេងទៀត​ នៅ​ទូទាំង​រាជធានី​ភ្នំពេញ មិន​ថា​តំបន់​លឿង លឿងទុំ​ឬ​តំបន់​ក្រហម​នោះ​ទេ ដោយ​យើង​ត្រូវ​ចាក់​ជា​ដំណាក់កាល ពោលគឺ ​យើង​ត្រូវតែ​ចាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ នៅ​ក្នុង​រាជធានី​ភ្នំពេញ គ្រាន់តែ​មុន​និង​ក្រោយ​តែប៉ុណ្ណោះ​។ ដូច្នេះ​ទេ សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​យោគយល់។​

លោក ឃួ​ង ស្រេង​បាន​បន្ថែមថា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន បាន​គិតគូរ​ណាស់ ពី​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ មិន​ត្រឹមតែ​ផ្ដល់នូវ​ការចាក់​វ៉ាក់សាំង​ប៉ុណ្ណោះ​ទេ នៅបាន​ផ្ដល់​ជា​ស្បៀងអាហារ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​តំបន់​ក្រហម បាន​ជាង​៣០​ម៉ឺន​គ្រួសារ​ថែមទៀត​។​

ជុំវិញ​នៃ​ការចាក់​វ៉ាក់សាំង​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ក្នុងខណៈ​នៃ​ចុះទៅពិនិត្យ​ស្ថានភាព​នៃ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ-១៩ ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម នៃ​សង្កាត់​បឹង​សាឡាង​នោះ ក៏បាន​ស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ថា បើ​មាន​នរណាម្នាក់ យកលុយ​ពី​ការចាក់​វ៉ាក់សាំង​នេះ សូម​រាយការណ៍​ជាបន្ទាន់​មក​ក្រុមការងារ ដើម្បី​យើង​មាន​វិធានការ​ចំពោះ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​ខុស​ទាំងនោះ ព្រោះថា ការ​ចាក់​វ៉ាក់សាំង សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី មិន​តម្រូវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់ បរិច្ចាគ​លុយកាក់​ទៅលើ​ការចាក់​បាក់​សាំង​ការពារ​កូ​វី​-១៩ នោះទេ​៕

អត្ថបទ៖ ​ស្រីរ័ត្ន

សូមចុចអាន៖ ​ត្រឹម៣ថ្ងៃ សមត្ថកិច្ចក្រុងភ្នំពេញឃាត់ខ្លួនមនុស្សជាង៣៥០នាក់ ដែលល្មើសនឹងបម្រាមគោចរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម