Connect with us

កូវីដ-១៩

ខេត្តព្រះសីហនុ អ្នក​ស្លាប់​កើន​ដល់ ៩នាក់ ជាជនជាតិខ្មែរទាំងអស់

បានផុស

នៅ

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានមានប្រសាសន៍នៅរសៀលថ្ងៃទី៩ឧសភានេះថា គិតត្រឹមថ្ងៃទី៨ខែឧសភាឆ្នាំ២០២១នេះ ខេត្តព្រះសីហនុមានអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈចំនួន​២៣១០​នាក់ ស្រី១៣១៦នាក់ និងស្លាប់ចំនួន៩នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមអ្នកឆ្លងចំនួន២៣១០នាក់ ក្នុងនោះមានជនជាតិខ្មែរចំនួន២០២៨នាក់ ជនជាតិចិនចំនួន២៣៣នាក់ជនជាតិវៀតណាមចំនួន៣០នាក់ជនជាតិន័រវ៉េ១នាក់ជនជាតិ ភូមាចំនួន១៣នាក់ ជនជាតិថៃចំនួន២នាក់ ហ្វីលីពីន១នាក់ និងជនជាតិឥណ្ឌូណេស៊ីចំនួន២នាក់។

លោកបានបន្តទៀតថា មានអ្នកជាសះស្បើយចំនួន១០៣៥នាក់ស្រី៦៦៣នាក់ ក្នុងនោះជនជាតិខ្មែរចំនួន៨២៤នាក់ ចិន១៨៣នាក់ វៀតណាម១៣នាក់ ន័រវ៉េ១នាក់ភូមា១១នាក់ហ្វីលីពីន១នាក់ថៃ១នាក់ និងឥណ្ឌូនេស៊ី១នាក់។ ចំណែក​អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យវិញ មានចំនួន១២៦៦នាក់ស្រី៦៤៨នាក់ ក្នុងនោះខ្មែរចំនួន​១១៩៥នាក់ ចិន៥០នាក់ វៀតណាម១៧នាក់ ភូមា២នាក់ ថៃ១នាក់ ឥណ្ឌូនេស៊ី១នាក់ និងស្លាប់ចំនួន៩នាក់ ជាជនជាតិខ្មែរទាំងអស់។

លោក ឃាងភារម្យបានបន្តឲ្យដឹងថា តួលេខខាងលើនេះ ដោយរាប់បញ្ចូលចំនួនអ្នកឆ្លងថ្មីនៅថ្ងៃទី៨ឧសភាចំនួន១២៦នាក់ ស្រី៤២នាក់ និងមានអ្នកជាសះស្បើយចំនួន១៣០នាក់ផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ខែឧសភាឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីថ‑១៩សរុបចំនួន១៩២៣៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន៧៦៤១នាក់ និងស្លាប់បាត់បង់ជីវិតចំនួន១២០នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១១ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ២៨ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

Sokha Hotels

ព័ត៌មានពេញនិយម