Connect with us

កូវីដ-១៩

លោក ហ៊ុន ម៉ា​នី ផ្តល់អំណោយជូន​ពលរដ្ឋ​នៅតំបន់​បិទ​ខ្ទប់២០០​គ្រួសារ ក្នុង​មូល​ខេត្តតាកែវ

បានផុស

នៅ

លោក គិត ច័ន្ទ​គ្រឹស្នា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ខេត្តតាកែវ តំណាងលោក សុខ ពុទ្ធិ​វុ​ធ ប្រធាន ស​.​ស​.​យ​.​ក​. ខេត្តតាកែវ ដោយមាន​ការចូលរួម​ពី​សំណាក់ លោក ទូច រដ្ឋា នាយក​សហគ្រាស​ចុងភៅ សេង ហុក​ហេង បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មក​ចែកជូន​ប្រជាជន​ដែល​កំពុង​ខ្វះខាត​ស្បៀងអាហារ​រស់នៅក្នុង​តំបន់​បិទ​ខ្ទប់​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺកូ​វីដ​-១៩ ចំនួន២០០​គ្រួសារ នៅក្នុង​មូលដ្ឋាន​ខេត្តតាកែវ តាមរយៈ​សមាគមន៍​ពាណិជ្ជករ​វ័យក្មេង​កម្ពុ​ជា កាលពីថ្ងៃអាទិត្យ ១៣​រោច ខែ​ពិសាខ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយ​ទាំងនោះរួមមានគ្រួសារ​នីមួយៗទទួលបាន​៖ អង្ករ១០​គីឡូក្រាម ឱសថ​ប្រចាំ​គ្រួសារ១​ប្រអប់ (​មាន​បួន​មុខ​) ទឹក​ស៊ី​អ៊ី​វ១​ដប ទឹកត្រី​១​ដប ត្រីខកំប៉ុង ៤​កំប៉ុង មី ១០​កញ្ចប់​។

ឆ្លៀតក្នុងឱកាស​នេះដែរ លោក គិត ច័ន្ទ​គ្រឹ​ស្នា បាន​នាំមក​នូវ​ការសួរសុខទុក្ខ​ពី​សំណាក់លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងលោក សុខ ពុទ្ធិ​វុ​ធ សូមឱ្យ​បងប្អូន ពូ​មីង លោក​យាយ លោកតា ថែរក្សា​សុខភាព ប្រុងប្រយ័ត្ន​ខ្ពស់ និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ និង៣​កុំ ព្រមទាំង​វិធានការ​នានា ដែល​ក្រសួងសុខាភិបាល បាន​ណែនាំ ដើ​ម្បី​ចៀស​ផុតពី​ជំងឺកូ​វីដ -១៩ ទាំងអស់គ្នា ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម