ប្រកាស​​ម្សិលមិញ មាន​តែ​ខណ្ឌ​ពីរ​ប៉ុណ្ណោះ គ្មាន​អ្នក​ឆ្លងថ្មី​​មួយ​ករណី
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

ប្រកាស​​ម្សិលមិញ មាន​តែ​ខណ្ឌ​ពីរ​ប៉ុណ្ណោះ គ្មាន​អ្នក​ឆ្លងថ្មី​​មួយ​ករណី

បានផុស

នៅ

ខណ្ឌ​ចំនួន​ពីរ​នៅ​រាជធានី​ភ្នំពេញ គ្មាន​ករណី​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ បើ​តាម​សេចក្តី​ប្រកាសរបស់អាជ្ញាធរ​កាល​​ពី​ម្សិលមិញ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល រាជធានី​ភ្នំពេញ​មាន​អ្នក​​វិជ្ជមានថ្មី​​ ២១៩ នាក់​ទៀត ខណៈ​ទូទាំង​ប្រទេស​មានអ្នក​ឆ្លង​សរុប ៥២០ នាក់។

ខណ្ឌ​បឹងកេងកង ដែល​បំបែក​ចេញ​ពី​ខណ្ឌ​ចំការមន​មាន​ ០៧ សង្កាត់​ និង​ខណ្ឌ​កំបូល​ ស្ថិត​នៅ​តាមបណ្តោយ​​ផ្លូវជាតិ​លេខ ៤ ដែល​មាន​ ០៧ សង្កាត់​ គឺ​ជា​ខណ្ឌ​ពីរ​គត់នៅ​​រាជធានី​ភ្នំពេញ ​គ្មាន​ករណី​រកឃើញ​អ្នក​ឆ្លង​ថ្មី​។

ដោយ​ឡែក ខណ្ឌ​មានជ័យ និង​ខណ្ឌ​ពោធិសែនជ័យ នៅតែខណ្ឌ​ដែល​​រងគ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ តែ​តួលេខ​អ្នក​ឆ្លង​មានការ​ថយ​ចុះ​។

ព័ត៌មាន​សង្កាត់​មានអ្នក​ឆ្លង កម្ពុជា​ថ្មី​នឹង​ផ្សាយនៅពេល​បន្តិច​ទៀត​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កូវីដ-១៩៨ នាទី មុន

​បាត់ដំបង​ថ្ងៃនេះ បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ២៣ នាក់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន ២១ នាក់

ព័ត៌មានជាតិ១៦ នាទី មុន

បេក្ខជន​ឈរឈ្មោះ​ទាំងអស់​ត្រូវ​តែ​មាន​លក្ខ​ណៈ​សម្បត្តិ និង​ប្រជា​ប្រិយភាព ទាំង​សុខភាព និង​ទាំង​សមត្ថភាព

ព័ត៌មានជាតិ២៩ នាទី មុន

រដ្ឋមន្ត្រីការបរទេស​អង់គ្លេស នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​២​ថ្ងៃ​នៅ​កម្ពុជា

កូវីដ-១៩៤៨ នាទី មុន

ខេត្ត​សៀមរាប ​រក​ឃើញពលករពីរនាក់​ឆ្លង​កូវីដ១៩ ​បំប្លែងខ្លួន​ថ្មី​ពីឥណ្ឌា​

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​យោធា​ម្នាក់​ សង្ស័យ​ខឹង​ប្រពន្ធ​ជំពាក់​លុយ​ធនាគារ​ច្រើនពេក​ដុត​ផ្ទះ​ចោល​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services