Connect with us

កូវីដ-១៩

ទីបំផុត ឡាវ រាយការណ៍ករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ជាលើកដំបូង

បានផុស

នៅ

ស្ត្រីជនជាតិវៀតណាមអាយុ៥២ឆ្នាំម្នាក់ដែលធ្វើការនៅហាងខារ៉ាអូខេមួយ ក្នុងទីក្រុងវៀងចន្ទន៍ បានក្លាយជាអ្នកស្លាប់ដំបូងបង្អស់ដោយសារជំងឺកូវីដ-១៩របស់ប្រទេស ឡាវ។

របាយការណ៍បានឲ្យដឹងថា ស្ត្រីជនជាតិវៀតណាមរូបនេះ បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៨ខែមេសា ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុង វៀងចន្ទន៍ នៅថ្ងៃទី៣០ខែមេសា។ ក្រៅពីកូវីដ នាងក៏មានជំងឺផ្សេងទៀតផងដែរ។

ស្ថានភាពជំងឺរបស់នាង កាន់តែដុនដាបកាលពីថ្ងៃសៅរ៍ ហើយស្ថានទូតវៀតណាមប្រចាំនៅប្រទេសឡាវបានស្នើសុំជំនួយវេជ្ជសាស្រ្តពីក្រសួងសុខាភិបាលវៀតណាម។

ប៉ុន្តែនៅទីបំផុត ស្រ្តីរូបនេះបានទទួលមរណភាពនៅម៉ោង ១ រសៀលថ្ងៃអាទិត្យ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសឡាវបានបញ្ជាក់ពីករណីជំងឺកូវីដ-១៩ ចំនួន១,៣០២ករណីជាមួយនឹងការជាសះស្បើយ ២៣២នាក់និង ស្លាប់ម្នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ មិនធម្មតា! ថ្នាំគ្រាប់ព្យាបាលកូវីដរបស់ឥណ្ឌា ក៏មានប្រសិទ្ធភាពខ្លាំងប្រឆាំងវីរុសបំប្លែងខ្លួនដែរ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម