Connect with us

កូវីដ-១៩

ខេត្ត​ឧ​ត្ត​រ​មានជ័យ រកឃើញ​ពលករ​ខ្មែរ​ម្នាក់​មកពី​ថៃ វិជ្ជមាន​កូ​វីដ១៩

បានផុស

នៅ

​ពលករ​ខ្មែរមកពី​ថៃ​ម្នាក់​ទៀតហើយ ត្រូវ​បាន​រកឃើញ​ថា ​មាន​វិជ្ជមាន​កូ​វីដ​១៩​។ នេះ​បើ​តាម សេចក្ដីប្រកាស​ព័ត៌មាន របស់​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ចេញ​នៅ​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នក​ដែលមាន​វិជ្ជមាន​កូ​វីដ​១៩​នេះ ឈ្មោះ ឆៃ ស៊ីណា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​សម្រេច ឃុំ​ក្រសាំង ស្រុក​ចុងកាល់ ឧ​ត្ត​រ​មានជ័យ​។ គាត់​ជា​ពលករ​ដែល​បាន​វិល​ត្រលប់​មកពី​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២១ ចូល​មក​ក្នុង​ប្រទេស​ក​ម្ពុ​ជា តាម​ច្រកទ្វារព្រំដែន​នៃ​ខេត្តបន្ទាយមានជ័យ និង​ត្រូវ​បានដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ពហុ​កីឡដ្ឋាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​បាន​ស្នាក់នៅ​ជាមួយ​ពលករ​ខ្មែរ​៣​នាក់​ផ្សេងទៀត​។​

​បន្ទាប់ពី​លទ្ធផល​សំណាក​បញ្ជាក់​ថា ស្ត្រី​ពលករ​ខាងលើ មាន​វិជ្ជមាន​កូ​វីដ​១៩ ក្រុមគ្រូពេទ្យ​បាន​បញ្ជូន​គាត់​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែ​ក​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំណែក​អ្នក​ពាក់ព័ន្ធ​ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ផ្ទះសំណាក់​ឧ​ត្ត​ម​រដ្ឋា​ ដើម្បី​តាមដាន​សុខភាព និង​យក​សំណាក​ដើម្បី​ពិនិត្យ​រក​មេរោគ​កូ​វីដ​១៩។

​រដ្ឋបាលខេត្ត​ សូម​ថ្លែងអំណរគុណ​ចំពោះ​បុគ្គលិក​សុខាភិបាល កងកម្លាំង និង​អ្នក​ពាក់ព័ន្ធ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ដែល​បាន​សហការ ការពារ ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ក្ នុង​សហគមន៍​ខេត្ត​ឧត្ដរមានជ័យ​។ ឆ្លៀត​ឱកាស​នេះដែរ​ អាជ្ញាធរ​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ​ឲ្យ​បន្ត​អនុវត្ត​តាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល វិធានការ​របស់​ក្រសួងសុខាភិបាល និង​សេចក្ដីណែនាំ​របស់​ខេត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ ការរក្សា​គម្លាត​រក្សា​អនាម័យ លាងដៃ​ដោយ​អាល់កុល ឬ​ជែ​ល ជាប្រចាំ​៕​

អត្ថបទ៖​ ចាន់ ធី

សូមចុចអាន៖ ​អភិបាលខេត្តកំពង់ចាម ផ្អាកសកម្មភាពផលិតកម្ម ក្រុមហ៊ុន លី ឈាងខប ក្រោយកម្មករកម្មការិនីវិជ្ជមានជំងឺកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម