Connect with us

កូវីដ-១៩

អភិបាលខេត្តកំពង់ចាមផ្ដល់ព័ត៌មានលម្អិតករណីឆ្លងជំងឺកូវីដ-១៩ ក្នុងរោងចក្រពាក់ព័ន្ធជាង២០០នាក់

បានផុស

នៅ

លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី  នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះថា ចំពោះផ្ទុះការឆ្លងជំងឺកូវីដ-១៩ក្នុងរោងចក្រ លី ឈាងខប ក្រុមការងារចម្រុះខេត្តកំពង់ចាមបានរកឃើញរកឃើញអ្នកវិជ្ជមាន៧នាក់ ក្នុងនោះអ្នកប៉ះពាល់ផ្ទាល់ជាង២០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុន ចាន់ដា មានប្រសាសន៍ថា៖ “យើងរកឃើញអ្នកវិជ្ជមាន៧នាក់ ក្នុងនោះយើងរកឃើញអ្នកប៉ះពាល់ផ្ទាល់ជាង២០០នាក់។ អ៊ីចឹងទេ ចាំបាច់ត្រូវឱ្យរោងចក្រកាត់ដេរ លី ឈាងខបនេះផ្អាកសកម្មភាពជាបណ្ដោះអាសន្នសិន ហើយកម្មករកម្មការិនី​ពាក់ព័ន្ធទាំងអស់នោះត្រូវយកដាក់ចត្តាឡីស័ក”។

លោកអភិបាលខេត្តកំពង់ចាមមានប្រសាសន៍បន្តទៀតថា៖ “យើងកំពុងរកទីតាំង ដោយសារឥឡូវវនេះយើងកំពុងយកសំណាកពួកគាត់មកពិនិត្យ”។

លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា អ្នកវិជ្ជមានកូវីដ-១៩ ទាំង៧រូបនោះ សុទ្ធតែជាកម្មការិនីទាំងអស់។

គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តកំពង់ចាម បានសេចក្ដីសម្រេចនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ដោយផ្អាកសកម្មភាពផលិតកម្ម ក្រុមហ៊ុន លី ឈាងខប ស្ថិតនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម មានរយៈពេល១៤ថ្ងៃ ដោយមូលហេតុមានកម្មករ កម្មារិនី វិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ចាប់ពីថ្ងៃទី១០ ខែឧសភា ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១៕
អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម