Connect with us

កូវីដ-១៩

ទេ​យ្យ​វត្ថុ​របស់​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ប្រគេន​ជូន​វត្ត​ទាំង​២៤​ក្នុងស្រុក​ចំនួន៨​នៃ​ខេត្តកំពង់ឆ្នាំង​

បានផុស

នៅ

ឯកឧត្តម ឌី វី​ជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា បានអនុញ្ញាត​ឲ្យ​ក្រុមការងារ​ដឹកនាំ​ដោយ​លោក ជិន ប៊ុនធឿន បាន​នាំយក​ទេយ្យវត្ថុ​របស់​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី មួយចំនួនធំ​ មាន​ជា​ស្បៀងអាហារ គ្រឿងឧបភោគ​-​បរិភោគ​ជាច្រើន​មុខ​ យកទៅ​ប្រគេន​បណ្តា​វត្ត​ចំនួន២៤ ក្នុងស្រុក​ចំនួន៨​ នៃ​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី៨ និង​ទី៩ ខែឧសភា ឆ្នាំ​២០២១​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជិន ប៊ុនធឿន បាន​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម ឌី វី​ជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា ដល់​ព្រះ​តេជគុណ ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ទាំងអស់​ដែល​កំពុង​ទទួលរង​ផលប៉ះពាល់​នូវ​ការរីក​រាលដាល​ដោយសារ​ជម្ងឺ​កូ​វីដ​-១៩​ជា​សាកល​នាពេលនេះ​។ ព្រោះ​ក្នុងដំណាក់កាល​នេះ​ព្រះ​សង្ឃ​មិនអាច​បិណ្ឌ​បាត្រ​ចង្ហាន់​បាន និង​ប្រជា​ពុទ្ធបរិស័ទ​ក៏​មិនអាច​យក​ចង្ហាន់​មក​ប្រគេន​ដល់​ព្រះ​សង្ឃ​ដូចពេលមុន​បានដែរ ទើប​ឯកឧត្តម និង​លោកជំទាវ​បានគិត​គូរ​អំពី​ទុក្ខលំបាក​របស់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​តាម​ទី​អារាម​នានា​ក្នុងប្រទេស​កម្ពុជា​។ ហើយ​ការនាំយក​ទេយ្យវត្ថុ​មក​ប្រគេន​ជូន​នៅ​ពេលនេះ អាចជួយ​សម្រាល​នូវ​ការលំបាក​របស់​ព្រះសង្ឃ​គ្រប់​អង្គ​បាន​មួយរយៈ​ផងដែរ ។

ម្យ៉ាងវិញទៀត លោក​បាន​បន្ថែមថា ដើម្បី​ផ្តាច់​ឬ​សគល់​នៃ​ការចម្លង​នៃ​ជំងឺ​កូ​វីដ​-១៩​ចូលក្នុង​សហគមន៍ យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល របស់​រាជរដ្ឋា​ភិបាល ជាពិសេស​រួម​អនុវត្ត «៣​ការពារ និង​៣​កុំ​» ដើ​ម្បី​ការពារ​ខ្លួន​យើង គ្រួសារ​យើ​ង សង្គមជាតិ​យើ​ង និង​ប្រជាជន​យើ​ង ។​

ក្នុងឱកាស​នោះដែរ លោក ជិន ប៊ុនធឿន និង​ក្រុមការងារ​បាន​ចែកជូន​លោកយាយ លោកតា​ដែល បាន​អញ្ជើញ​ចូលរួម​ក្នុងថ្ងៃនេះ​ដោយ​ម្នាក់ៗ​ទទួល​ឃី​ដ​មួយកញ្ចប់ ក្នុងនោះ​មានដូចជា​៖

១-​ថ្នាំដុះធ្មេញ ០១​ប្រអប់ និង​ច្រាស់​ដុះធ្មេញ ០១​ដើម​

២-​ជែ​លលា​ង ០១ កំប៉ុង​

៣-​ខោអាវ ០១ សម្រាប់​

៤-​ថ្នាំ​វីតាមីន​សេ ០១​ដប​

៥-​សាប៊ូ ០១​ដុំ​តូច​ និង​ព្រះសង្ឃ សាមណេ ចំនួន​៤៩០​អង្គ​ក៏​ទទួលបាន ស្លា​ដក ០១ ក្នុង​មួយអង្គ​ផងដែរ ។​

ហើយ​ទេយ្យវត្ថុ​ក្នុង​វត្ត​នីមួយៗ​ទទួលបាន​រួមមាន​:

១-​អង្ករ​ចំនួន ០១​តោន​

២-​ត្រីខ ១​កេស មាន ១០០ កំប៉ុង​

៣-​មី​ចំនួន ១៨​កេស​តូច​

៤- ទឹក​ផ្លែឈើ​គ្រប់មុខ​ចំនួន ១០​កេស​

៥-​ទឹកដោះគោ​ខាប់​ចំនួន ០២​កេស​ធំ មាន ៩៦​កំប៉ុង​

៦-​កាហ្វេ​ចំនួន ០៥​កញ្ចប់​ធំ មាន ២៥០​កញ្ចប់​

៧-​តែ​ចំនួន ០២​គីឡូក្រាម​

៨-​ស្ករស​ចំនួន ០១​បេ​(​មាន ២៥ គីឡូក្រាម​)

៩-​អំបិល​ចំនួន ០១​បេ​(​មាន​១០​គីឡូក្រាម​)

១០-​ទឹកត្រី​ចំនួន ០៥​យួរ មាន​៣០​ដប​

១១-​ទឹកស៊ីអ៊ីវ​ចំនួន ០៥​យួរ មាន​៣០​ដប​

១២-​ប៊ីចេង​ចំនួន ០១​បេ​(​មាន​២៥​គីឡូក្រាម​)

១៣-​ម៉ាស់ ២០​ប្រអប់​

១៤-​សាប៊ូ ៣០​ដុំ​

១៥-​ថ្នាំពេទ្យ ១​កេស មាន ៨០​ប្រអប់​

១៦-​ថវិកា ២​លាន​រៀល

​ដោយ​ក្នុងស្រុក​នីមួយៗ​មាន​វត្ត​ចំនួន​៖

១-​ស្រុ​កំពង់ត្រឡាច​មាន​វត្ត​ចំនួន ០៣

២-​ស្រុក​រលាប្អៀរ​មាន​វត្ត​ចំនួន ០៣

៣-​សាមគ្គី​មានជ័យ​មាន​វត្ត​ចំនួន ០៣

៥-​ស្រុក​ជល់​គី​រី​មាន​វត្ត​ចំនួន ០៣

៦-​ស្រុក​បរិបូរណ៍​មាន​វត្ត​ចំនួន ០៣

៧-​ស្រុក​កំពង់​លែងមាន​វត្ត​ចំនួន ០៣

៨-​ស្រុក​ទឹកផុស​មាន​វត្ត​ចំនួន ០៣៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣៣ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣៥ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម