កូវីដ-១៩
៣ខែទៀត ការស្លាប់ដោយសារកូវីដនៅឥណ្ឌា នឹងឈានដល់ ១លាននាក់
ការស្លាប់ដោយសារជំងឺកូវីដ-១៩នៅប្រទេសឥណ្ឌា អាចឈានដល់មួយលាននាក់នៅត្រឹមថ្ងៃទី១ខែសីហាឆ្នាំនេះ។ នេះបើយោងតាមវិចារណកថាមួយ ដែលបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ Lancet ដែលដកស្រង់ការប៉ាន់ស្មានរបស់វិទ្យាស្ថានវាស់វែងនិងវាយតម្លៃសុខភាព នៃសកលវិទ្យាល័យវ៉ាស៊ីនតោន។

វិទ្យាស្ថានវាស់វែងនិងវាយតម្លៃសុខភាពបាននិយាយថា “ប្រសិនបើរឿងនោះកើតឡើងមែន រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi នឹងទទួលខុសត្រូវចំពោះគ្រោះមហន្តរាយជាតិដែលបង្កឡើងដោយខ្លួនឯង”។
កាលពីថ្ងៃអាទិត្យ ក្រសួងសុខាភិបាលឥណ្ឌាបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ៤,០៩២នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់២៤២,៣៦២នាក់។ ករណីថ្មីបានកើនឡើងចំនួន៤០៣,៧៣៨នាក់ ធ្វើឲ្យចំនួនសរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកើនដល់ ២២.៣ លានករណី។

ប្រទេសឥណ្ឌា បានកត់ត្រាករណីឆ្លងចំនួន១០លានករណី ក្នុងរយៈពេលត្រឹមបួនខែចុងក្រោយនេះ។
រដ្ឋាភិបាលទីក្រុងញូវដែលី បានតស៊ូទប់ទល់នឹងការផ្ទុះឡើងដែលធ្វើឲ្យប្រព័ន្ធសុខាភិបាលរបស់ខ្លួន ឈានទៅរកការដួលរលំ ហើយក្រុមអ្នកជំនាញជាច្រើនសង្ស័យថា ការស្លាប់ជាផ្លូវការនិងចំនួនករណីសរុបគឺខ្ពស់ជាងនេះឆ្ងាយណាស់។

ទស្សនាវដ្តីនេះបានចុះផ្សាយថា ក្រុមការងារពិសេសប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩របស់រដ្ឋាភិបាល មិនបានជួបប្រជុំទេក្នុងរយៈពេលជាច្រើនខែ រហូតដល់ខែមេសានៅពេលវីរុសរីករាលដាល។
កាលពីដើមខែនេះ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា វេទិកានៃទីប្រឹក្សាវិទ្យាសាស្ត្រដែលបង្កើតឡើងដោយរដ្ឋាភិបាល បានព្រមានមន្ត្រីឥណ្ឌាកាលពីដើមខែមីនាអំពីវីរុសបំប្លែងខ្លួនប្រភេទថ្មីដែលឆ្លងខ្លាំងនិងសាហាវនៅក្នុងប្រទេសនេះ។

អ្នកវិទ្យាសាស្ត្រ៤នាក់បានប្រាប់រ៉យទ័រថា រដ្ឋាភិបាលសហព័ន្ធមិនបានស្វះស្វែងអនុវត្តការរឹតត្បិតធំៗ ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសនេះទេ ថ្វីបើមានការព្រមានក៏ដោយ។
រដ្ឋាភិបាលបានអនុញ្ញាតឲ្យរៀបចំពិធីបុណ្យសាសនាហិណ្ឌូដែលចូលរួមដោយមនុស្សរាប់លាននាក់ ខណៈលោកនាយករដ្ឋមន្រ្តី Modi និងអ្នកនយោបាយគណបក្សប្រឆាំង បានរៀបចំការប្រមូលផ្តុំនយោបាយសម្រាប់ការបោះឆ្នោតក្នុងតំបន់។ អ្នកជំនាញនិយាយថា ព្រឹត្តិការណ៍ទាំងនេះគឺជាដើមហេតុនៃការឆ្លងរោគដ៏ធំសម្បើម៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


