ករុណា ពេជ្រ ចែក​អំណោយ​ជូន​ពលរដ្ឋ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នា​ទឹកដី​ខេត្តកំពង់ស្ពឺ​
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ករុណា ពេជ្រ ចែក​អំណោយ​ជូន​ពលរដ្ឋ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នា​ទឹកដី​ខេត្តកំពង់ស្ពឺ​

បានផុស

នៅ

​​ដោយ​មើលឃើញ​ពី​ទុក្ខលំបាករ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​កំពុង​ធ្វើ​ច​ត្តាឡី​ស័ក​រយ​:​ពេល​១៤​ថ្ងៃ​នៅ​ទឹកដី​ខេត្តកំពង់ស្ពឺ​ តារា​ប្រុស​លោក ករុណា ពេជ្រ បាន​នាំយក​អំណោយ​ទៅ​ចែក​ជូន​ដល់​ពួកគាត់​ដើម្បី​សម្រួល​ជីវភាព​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយ​ដែល​ត្រូវបាន​លោក​ ករុណា ពេជ្រ នាំ​យក​ទៅ​ចែកជូន​បង​ប្អូន​ពលរដ្ឋ​ចំនួន​៦០​នាក់​ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​១៥​ថ្ងៃ​ ស្ថិតនៅក្នុង​វិទ្យា​ល័យ បាត់ដឹង ឃុំ​ក្រេម​ក្សាន្ត ស្រុក​ឧ​ត្តុ​ង្គ​ ​ រួម​មាន​, អង្ករ​១០​គីឡូ ,​មី​មួយ​កេះ​, ត្រីខ​១០​កំប៉ុង​, ទឹកត្រី​មួយ​យួរ​, ក្រ​ម៉ា​មួយ ,​សាប៊ូ​ដុះ​ខ្លួន​២​ដុំ ,​ច្រះ​ដុស​ធ្មេញ​ថ្នាំ​ដុះ​ធ្មេញ​ជាដើម​។​

លោក​និយាយថា​ នេះ​ជា​ទឹកចិត្ត​បន្តិច​បន្តូច​របស់លោក​រួមជាមួយ​សប្បុរស​ជនដើ​ម្បី​ភ្ជាប់​និ​ស្ស័យ​ក្នុង​ពេល​មានទុក្ខ​សម្រួលការ​លំបាក​ខ្លះ​ជាមួយ​បងប្អូន​អ្នក​បាត់ដឹង ​កំពង់ស្ពឺ​សម្រាប់​សម្រួល​ដល់​បងប្អូន​មួយ​គ្រានេះ​បន្ថែម​ពីលើ​ការយកចិត្តទុកដាក់រ​បស់​អាជ្ញាធរ​មូលដ្ឋាន​ផ្ទាល់​។​

លោក ករុណា ពេជ្រ ក៏បាន​អំពាវនាវ​ដែរ​ថា​ សូម​បងប្អូន​ចូលរួម​អនុវត្ត​ទាំងអស់គ្នា​តាមរយ​:៣​កុំ​៣​ការពារ​ដើម្បី​កាត់ផ្តាច់​ការរីក​រាលដាល​ឆ្លង​នូវ​ជំងឺ​កូ​វីដ​- ១៩​ក្នុងភូមិ​ស្រុក​របស់​យើង​។ ​ចុងក្រោយ​មាន​តែ​ជូនពរ​បងប្អូន​សូម​មាន​សុខភាព​ល្អ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services