កុំច្រឡំមិនមែនគ្រូពេទ្យទេ ស្លៀក​ឈុតសម្លៀកបំពាក់​ទ័ព​ស ចុះណែនាំពលរដ្ឋក្នុងតំបន់ក្រហម
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

កុំច្រឡំមិនមែនគ្រូពេទ្យទេ ស្លៀក​ឈុតសម្លៀកបំពាក់​ទ័ព​ស ចុះណែនាំពលរដ្ឋក្នុងតំបន់ក្រហម

បានផុស

នៅ

ភ្នំពេញ៖ សមត្ថកិច្ចចម្រុះនៅក្នុងសង្កាត់វាលវង់ខណ្ឌ ៧មករាក្នុងឈុតសម្លៀកបំពាក់ទ័ពសបានចុះអប់រំ ណែនាំដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ ៧មករា ឲ្យអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលនិងត្រូវស្នាក់នៅក្នុងផ្ទះដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះសមត្ថកិច្ចបានណែនាំប្រជាពលរដ្ឋពីវិធីការការពារជំងឺឆ្លង កូវីដ-១៩ដូចជាលាងដៃនិងសាប៊ូ , ជែល អាល់កុល និងត្រូវនៅក្នុងផ្ទះមិនអនុញ្ញាតឲ្យចេញក្រៅផ្ទះ តាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ជាលទ្ធផលមានប្រជាពលរដ្ឋប្រហែល ៩៧% បានចូលរួមអនុវត្តនូវសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការបិទខ្ទប់ការធ្វើដំណើរចេញពីតំបន់ក្រហម ក៍ដូចជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានល្អប្រសើរ គោរពតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ទាំងការលាងដៃនិងសាប៊ូ , អាល់កុល រក្សាគម្លាត និងការរស់នៅក្នុងផ្ទះមិនចេញក្រៅ ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services