Connect with us

កូវីដ-១៩

ខណ្ឌ​មានជ័យ ផ្ទុះ​ឆ្លង​តែ ៣ សង្កាត់ប៉ុណ្ណោះ​ប្រកាស​ម្សិលមិញ ៤ សង្កាត់​ទៀត​អត់មានមួយ​ករណី​

បានផុស

នៅ

ខណ្ឌ​មានជ័យ ដែល​ជា​មូលដ្ឋាន​ផ្ទុះ​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ​កូវីដ តែ​​បើ​យោង​តាម​តួលេខ​ប្រកាស​ម្សិលមិញ​នេះ មានតែ​​ ៣ សង្កាត់ប៉ុណ្ណោះ ដែលបន្ត​រកឃើញករណីឆ្លង ចំណែក ៤ សង្កាត់​ទៀត មិន​​រក​ឃើញ​មួយ​ករណី​​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សង្កាត់​ទាំង ៤ ដែល​​គ្មានករណី​​ឆ្លង​មាន​សង្កាត់ចាក់អង្រែលើ សង្កាត់​ចាក់​អង្រែក្រោម សង្កាត់​បឹងទំពុន​ទី ១ និង​សង្កាត់​ស្ទឹងមានជ័យ​ទី ២។

ដោយ​ឡែក​សង្កាត់ ៣ ទៀត នៅ​ក្នុង​ខណ្ឌមានជ័យ នៅ​បន្ត​រកឃើញ​អ្នក​ឆ្លង​មាន​សង្កាត់​បឹងទំពន់​ទី ២ សង្កាត់​ស្ទឹងមានជ័យ​ទី ១ និង​សង្កាត់​ស្ទឹងមានជ័យ​ទី ៣។

សម្រាប់​តួលេខ​ការ​ឆ្លង​តាម​សង្កាត់​ក្នុង​ខណ្ឌទាំង ១៤ ក្រុម​ការងារ​នឹង​ផ្សាយ​នៅ​ពេល​បន្តិច​ទៀត​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម