Connect with us

កូវីដ-១៩

ជួយ​គ្នា​ក្នុង​គ្រាក្រ! ឥណ្ឌាទទួល​ជំនួយ​កូវីដ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ពី​បរទេស ខណៈ​ប្រទេស​ខ្លួន​កំពុង​ដុនដាប​ខ្លាំង​មែន​ទែន

បានផុស

នៅ

ក្រសួងសុខាភិបាល​សហភាព​ឥណ្ឌា​បាន​និយាយ​ថា ​ចំនួន​សរុប​នៃ​ឧបករណ៍​ជំនួយ​ដកដង្ហើម ៨,៩០០ បំពង់​អុកស៊ីសែន ៥,០៤៣ គ្រឿង​បរិក្ខារ​ផលិត​អុកស៊ីសែន ១៨គ្រឿង និង​ដប​ថ្នាំ Remdesivir ចំនួន ៣.៤ លាន​ ដែល​ជា​ជំនួយ​ពី​បរទេស ​ត្រូវ​បាន​​បញ្ជូន​និង​ចែកចាយ​ទៅ​កាន់​រដ្ឋ​នានា​ដែល​ជា​រដ្ឋ​កំពុង​តែ​រងគ្រោះ​ខ្លាំងក្លា នៅ​ចន្លោះ​ពី​ថ្ងៃ​ទី ២៧ ខែ​មេសា​​ ដល់​ថ្ងៃ​ទី ៩ ខែ​ឧសភា ខណៈ​ប្រទេស​កំពុង​ដុនដាប​ខ្លាំង​មែន​ទែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដី​ថ្លែងការណ៍​បាន​និយាយ​ថា ឧបករណ៍​ជំនួស​ដកដង្ហើមចំនួន ៨,៩០០ បំពង់​អុកស៊ីសែន ៥,០៤៣ គ្រឿង​បរិក្ខារ​ផលិត​អុកស៊ីសែន ១៨គ្រឿង ឧបករណ៍​បំពង់ខ្យល់ ៥,៦៩៨ គ្រឿង ដប​ថ្នាំ Remdesivir ចំនួន ៣.៤ លាន​ត្រូវ​បាន​បញ្ជូន​និង​ចែកចាយ​តាម​ផ្លូវ​គោក​និង​អាកាស​តាំង​ពី​ថ្ងៃ​ទី ២៧ ខែ​មេសា​ដល់​ថ្ងៃ​ទី ៩ ខែ ​ឧសភា ។

ក្រសួង​បាន​និយាយ​បន្ថែម​ថា“ ការ​បែងចែក​ភ្លាមៗ​និង​មាន​ប្រសិទ្ធភាព​ដល់​ការ​ប្រគល់​ដល់​រដ្ឋ​និង​អ្នក​ទទួល ​ឬ​ស្ថាប័ន​សហជីព​ផ្សេង​ៗ​ដែល​កំពុង​តែ​រងគ្រោះ​​” ។

ក្រសួង​សុខាភិបាល​កំពុង​ត្រួត​ពិនិត្យ​លើ​បញ្ហា​នេះ​ជា​ប្រចាំ ​ដោយ​បាន​បន្ថែម​ថា​ការិយាល័យ​សម្របសម្រួល​មួយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ក្រសួង ​ដើម្បី​សម្របសម្រួល​ការ​ទទួល​និង​បែងចែក​សម្ភារៈ​ជំនួយ​ពី​បរទេស​ជា​ជំនួយ​ឥត​សំណង។

គួរ​បញ្ជាក់​ថា ​រដ្ឋាភិបាល​ឥណ្ឌា​បាន​ទទួល​អំណោយ​និង​ជំនួយ​អន្តរជាតិ​ពី​ឧបករណ៍​ជំនួយ​សង្គ្រោះ​និង​គ្រឿង​បរិក្ខារ​ពេទ្យ​ចាប់​តាំង​ពី​ថ្ងៃ​ទី ២៧ ខែ​មេសា​ ពី​ប្រទេស​និង​អង្គការ​ផ្សេងៗ​គ្នា​ដើម្បី​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កើន​ឡើង​នៃ​ករណី​កូវីដ​និង​វីរុស​បំប្លែង​ខ្លួន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​ប្រទេស៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ndtv

ចុចអាន៖ឃើញដុនដាបដោយកូវីដខ្លាំងពេក! ក្រុមហ៊ុន Pfizer ចរចាស្វែងរកផ្លូវអនុម័តប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនក្នុងប្រទេសឥណ្ឌា

ចុចអាន៖វីដេអូ អគ្គិភ័យផ្ទុះឆេះរោងចក្រគីមីក្នុងប្រទេសឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម