Connect with us

កូវីដ-១៩

ខេត្តកំពង់ចាម​ប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ-​១៩​ថ្មី​ចំនួន​២១​នាក់​បន្ថែមទៀត​

បានផុស

នៅ

រដ្ឋបាលខេត្ត​កំពង់ចាម​បានប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី​ចំនួន​២១​នាក់​បន្ថែមទៀត​នៅ​ថ្ងៃទី​១០ ខែ​ឧសភា​ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​១៧៥​នាក់​ហើយ​។​

បើតាម​រដ្ឋបាល​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា​​ករណី​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​២១​នាក់​នេះ​ក្នុង​នោះ​មាន​១២​នាក់ ជា​កម្មករកម្មការិនី​រោងចក្រ លី​ឈាង​ខ​ប​ ស្រុក​បាធាយ និង០៩​នាក់ ជា​អ្នក​ប៉ះ​ពាល់​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ​ស្រុក​កងមាស០៧​នាក់ និង​ស្រុក​ចំការលើ ០២​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់​ថា ​គួរ​គិត​ត្រឹម​ថ្ងៃទី​១០​ ខែឧសភា នេះ ខេត្ត​កំពង់ចាមមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​បាន​កើន​ឡើង​ចំនួន​១៧៥​នាក់​ ​និង​មាន​អ្នកជា​សះស្បើយចំនួន​ជាង៤០នាក់ និង​មាន​អ្នកស្លាប់​១​នាក់ ។​

គិត​មកដល់​ថ្ងៃទី​១០ ខែឧសភា​នេះដែរ រដ្ឋបាលខេត្ត​កំពង់ចាមបានសម្រេច​បិទ​ខ្ទប់ ភូមិ​សរុប​ចំនួន ១៨ និង​ឃុំ​ចំនួន​៤​ឃុំ​ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាលជំងឺ​កូ​វីដ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ​និង​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​ភូមិ​ចំនួន​៤​ភូមិ មាន​ក្នុង ស្រុក​ស្រី​សន្ធរ​ ស្រុក​បាធាយ និង​ស្រុក​កងមាស​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម