Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌមានជ័យនាំយកអំណោយ​សម្ដេច​តេជោ ផ្តល់ជូន​ពលរដ្ឋ៥,០០០គ្រួសាររស់នៅ​ក្នុង​ខណ្ឌមាន​ជ័យ

បានផុស

នៅ

អាជ្ញាធរ​ខណ្ឌមានជ័យ បន្ត​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេចតេ​ជោ ហ៊ុន សែន និងសម្ដេច​កិត្តិព្រឹត្តិបណ្ឌិត​ ប៊ុន​រ៉ានី ទៅចែកជូន​ប្រជាពលរដ្ឋចំនួន៥,០០០ គ្រួសារ នៅតាម​ខ្នង​ផ្ទះ និង​បន្ទប់​ផ្ទះ​ជួល ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក និងបិទ​ខ្ទប់ នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃ​ចន្ទ១៤​រោច ខែ​ពិសាខ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរ​ខណ្ឌមានជ័យ​-​សង្កាត់ បាន​បន្ត​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែកជូន​ប្រជាពលរដ្ឋ និង​កម្មករ កម្ម​ការ​នី ចំនួន៥,០០០ គ្រួសារ ដល់​ខ្នង​ផ្ទះ ដល់​បន្ទប់​ជួល ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ តាម​បន្ទប់ និង​បិទ​ខ្ទប់ នៃ​តំបន់​ក្រហម នៅ​សង្កាត់​ស្ទឹងមានជ័យ​៣ គឺ​ភូមិ​ដំណាក់​ធំ​២ ចំនួន២,០០០ គ្រួសារ ភូមិ​ដំណាក់​ធំ​៣ ចំនួន២,០០០ គ្រួសារ ភូមិ​ទ្រា​៤ចំនួន១,០០០ គ្រួសារ ។​

អាជ្ញាធរ​ខណ្ឌមានជ័យ បាន​លើកឡើងថា អំណោយ​ដ៏​ថ្លៃថ្លា​ទាំងអស់នេះ ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយ​ក្នុង​មួយ​គ្រួសារទទួលបាន​អង្ករ២៥ គីឡូ​, មី១​កេស , ទឹកត្រី ១​យួរ​, ទឹក​ស៊ី​អ៊ី​វ ១​យួរ និង​ត្រីខ ១​យួរ ផងដែរ ។

សម្ដេច​ទាំង​ទ្វេ បាន​យកចិត្តទុកដាក់​ណាស់ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល ជាពិសេស​ប្រជាពលរដ្ឋ​ដែល​កំ​ពុងសម្រាក​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ តាម​បន្ទប់ ក៏ដូចជា​តាម​មណ្ឌល​ផ្សេងៗ ដូច្នេះ​សូម​បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំ​មានការ​ព្រួយបារម្ភ សម្តេច​តេ​ជោ ដាច់ខាត មិន​ទុក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់ ស្លាប់​ដោយ​ការ​អត់​អាហារ​នោះទេ ។​

ជាមួយគ្នានេះ​ អាជ្ញាធរ​ខណ្ឌមានជ័យ សូម​សំណូមពរ​បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក បន្ត​យកចិត្តទុកដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យបាន​គ្រប់​ចំនួន​ថ្ងៃ ដែល​ក្រសួងសុខា​ភិបាល​បានកំណត់ ។ ក្នុង​កាលៈទេសៈ​ណាក៏ដោយ ប្រមុខ​ថ្នាក់ដឹកនាំ អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​សម្តេច​តេ​ជោ នៅតែ​បន្ត​គិតគូរ​នូវ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ។

ទន្ទឹម​និង​នោះ សូម​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញទាំងអស់ ចូលរួម​អនុវត្ត​នូវ​វិធានការ ៣​ការពារ និង​៣​កុំ តាម​ការ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​ប្រសិនបើ​គ្មាន​ការចាំបាច់​ទេ សូមកុំ​ចេញពីផ្ទះ៕

​អត្ថបទ ៖​ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម