Connect with us

កូវីដ-១៩

សាលា​រៀន ៣ កន្លែង ផ្ទុះអ្នក​ឆ្លង​​កូវីដ​ ​ក្រោយ​ពេលអ្នកជំងឺ​​ទៅ​ចាក់​វ៉ាក់សាំង

បានផុស

នៅ

សាលារៀន ៣ កន្លែង ​រកឃើញ​​អ្នក​ជំងឺ​កូវីដ​ជា​បន្ត​បន្ទាប់​ ដែលបាន​ទៅ​ចាក់​វ៉ាក់សាំង​ ហើយ​អាជ្ញាធរ​អំពាវនាវដល់​អ្នក​​​ប៉ះពាល់​​ ត្រូវ​ប្រុ​ងប្រយ័ត្ននិងដាក់​ខ្លួន​ដាច់​ដោយឡែក។

មជ្ឈមណ្ឌល​អូស្ត្រាលីសម្រាប់​ការ​បណ្ដុះបណ្ដាល​ (ACE) ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ មាន​អ្នក​ជំងឺ​កូវីដ​ម្នាក់​បាន​ទៅ​ចាក់​វ៉ាក់សាំង​ ហើយ​បាន​​ប៉ះពាល់​មនុស្ស​ជា​ច្រើន​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំងឺ​បាន​ទៅ​ចាក់​វ៉ាក់សាំង​នៅថ្ងៃទី៣ ខែ​ឧសភា ឆ្នាំ២០២១ ចន្លោះ​ម៉ោង ៦ព្រឹក រហូត​ដល់​ម៉ោង ១១ព្រឹក។

ដោយឡែក​នៅ​វិទ្យាល័យ ជា ស៊ីម បឹងកេងកង ស្ថិត​នៅ​សង្កាត់បឹងកេងកង១ ខណ្ឌ​បឹងកេងកង ក៏​រក​ឃើញ​អ្នក​ជំងឺ​កូវីដ​ម្នាក់ បាន​ទៅ​ចាក់​វ៉ាក់សាំង​នៅ​ទីតាំង​ខាង​លើ។ បើ​តាម​ប្រភព​ពី​អាជ្ញាធរ អ្នក​ជំងឺ​បាន​ទៅ​ចាក់​វ៉ាក់សាំង​នៅថ្ងៃទី២ ខែ​ឧសភា ឆ្នាំ២០២១ ចន្លោះ​ពី​ម៉ោង ៧ ដល់ម៉ោង ៩ ៣០នាទីព្រឹក។

ចំណែក​នៅ​សាលាបឋមសិក្សា​ស្ទឹងមានជ័យ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវលេខ ២១៧ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌ​មានជ័យ ក៏​មាន​​អ្នក​ជំងឺ​កូវីដ​ម្នាក់​បាន​ទៅ​ចាក់​វ៉ាក់សាំង​នៅវេលា​ព្រឹក​ថ្ងៃទី៦ ខែ​ឧសភា ឆ្នាំ២០២១។

ក្រោយ​រកឃើញ​​អ្នក​ឆ្លង​បន្ត​បន្ទាប់​នៅ​ទីតាំង​ចាក់​វ៉ាក់សាំង អាជ្ញាធរ​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​ត្រូវ​មក​ចាក់​វ៉ាក់សាំង​សូម​ប្រុងប្រយ័ត្ន និង​​គិតគូរ​ឲ្យ​បាន​ខ្ពស់​ចំពោះ​សុវត្ថិភាព ទោះ​បី​ភាគរយ​នៃ​ការ​ឆ្លង​តិច​តួច​ក៏​ដោយ។ នៅ​ពេល​ទៅ​​ចាក់​វ៉ាក់សាំង ត្រូវ​រក្សា​គម្លាត​ពី​គ្នា​មិន​ថា​កន្លែង​បំពេញ​ព័ត៌មាន ​កន្លែង​អង្គុយ​រង់ចាំ ដើម្បី​ការពារ​ការ​ចម្លង​ដោយ​មិន​ដឹង​ខ្លួន។ ការ​ប្រជ្រៀតប្រញាប់​បាន​ចាក់​មុន នាំ​មនុស្ស​កាន់តែ​កៀក​គ្នា​ហើយ​ការ​ឆ្លង​ក៏​អាច​កើត​មាន​ដែរ។

អាល់កុលឬជែល​ត្រូវ​មាន​ជាប់​ខ្លួន​ជា​និច្ច ត្រូវ​ឧស្សាហ៍​លាង​សម្អាត​ដៃ មុន​ពេល​ជួប​គ្រូពេទ្យ ឬ​មុន​ពេល​ចាក់ថ្នាំ​។ ម៉ាស​​ត្រូវ​ពាក់​ជាប់​ជា​ប្រចាំ ហើយ​ត្រូវ​តែ​ត្រឹមត្រូវ​តាម​ក្បួន​សុខាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម