Connect with us

កូវីដ-១៩

អ្នក​ឆ្លង ២៥១​ នាក់​​នៅ​ភ្នំពេញ​ប្រកាស​ថ្ងៃនេះ មាន​មន្រ្តី​នគរបាល​ជាតិ​ ២០ នាក់ ឆ្លងកូវីដ១៩​

បានផុស

នៅ

អាជ្ញាធរ​រាជធានី​ភ្នំពេញ បានបង្ហាញ​អត្តសញ្ញាណ​អ្នក​ឆ្លង ២៥១ នាក់ ក្នុង​នោះក៏​​​មាន​មន្រ្តី​នគរបាល​ជាតិ​ចំនួន ២០ នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ដែល​ប្រកាស​​នៅ​ថ្ងៃនេះ។

ក្រសួង​សុខាភិបាល​បានប្រកាស​តួលេខអ្នក​ឆ្លង​ទូទាំងប្រទេស​សរុប ៤៨០ នាក់។ ដោយ​ឡែក​ភ្នំពេញ​ជា​តំបន់​ហានិភ័យ​ខ្ពស់ បន្ត​រកឃើញ​អ្នក​ឆ្លង​ ២៥១ នាក់​ទៀត ក្នុងនោះ​ក៏​មាន​មន្រ្តី​នគរបាល​ជាតិ​ចំនួន ២០ នាក់​ផង​ដែរ។

បើតាម​លោក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ​បាន​ឲ្យ​ដឹង​ថា មាន​មន្រ្តីនគរបាល​ជាង​៨០​នាក់ ដែល​បាន​ឈរជើង​ប្រចាំការ​នៅ​តំបន់​ក្រហម បាន​ឆ្លង​កូ​វីដ​-១៩។ យ៉ាង​ណាមិញ លោក​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃកា​រឆ្លង​នេះ​ទេ។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស​ លោក អេង ហ៊ី ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១០ ខែឧសភានេះថា កងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ នឹងត្រូវយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ ដើម្បី​ការ​​ពារសុវត្ថិភាព នៃការឆ្លង​រាល​ដាល។ កងកម្លាំងអាវុធហត្ថ​ជាអ្នកចុះប្រតិបត្តិការ ហើយការយកសំ​ណាក​នេះគឺដើម្បីការពារសុវត្ថិភាពទាំងអស់គ្នា។

អ្នកនាំពាក្យរូបនេះ​បន្ត​ទៀត​ថា ប្រសិនបើធ្វើតេស្តយកសំណាករកឃើញវិជ្ជមាន គឺនឹងយក​ទៅព្យាបាលនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម