Connect with us

កូវីដ-១៩

ស្ត្រី២នាក់ដើរលក់បណ្ណចាក់វ៉ាក់សាំងនៅមុខរោងចក្រ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បានផុស

នៅ

ស្រ្តី២នាក់កំពុងដើរលក់បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយខុសច្បាប់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួននៅត្រង់ចំណុចមុខរោងចក្រ ប្រ៊ីលៀន ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានប៉ុស្ដិ៍រដ្ឋបាលចោមចៅទី២ បានបញ្ជាក់ប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះថា បណ្ណចាក់វ៉ាក់សាំងដែលស្ត្រីទាំង២រូបនោះដើរលក់ គឺពិតជាបណ្ណពិតប្រាកដមែន ដែលពួកគេបានពីមេភូមិ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនឃាត់ខ្លួន ស្រ្តីសង្ស័យទាំង២នាក់ បានលក់បណ្ណសម្រាប់ចាក់វ៉ាក់សាំងចំនួន១០ច្បាប់ស្មើនឹង២០សន្លឹកទៅឱ្យឈ្មោះ ចន ដុន ក្នុង១ច្បាប់ថ្លៃ១០,០០០រៀល ដោយអ្នកទិញរូបនោះជំពាក់ ៤០,០០០រៀលសិន។​

នៅពេលពួកគេកំពុងលក់បន្តទៀតនោះ ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ ចុះទៅចាប់ខ្លួន ព្រមទាំងដកហូតបណ្ណចាក់វ៉ាក់ចំនួន១០ច្បាប់ស្មើនឹង២០សន្លឹក។

ប្រធានប៉ុស្ដិ៍ចោមចៅទី២ បានបញ្ជាក់ប្រាប់ កម្ពុជាថ្មី បន្តទៀតថា ចំពោះករណីនេះត្រូវបានកម្លាំងតាមដានច្រើនថ្ងៃមកហើយ រហូតដឹងច្បាស់ទើបចាប់ខ្លួនតែម្ដង ហើយក្រោយពេលចាប់ខ្លួននគរបាលនាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅទី២ និងបញ្ជូនបន្តមកកាន់ជំនាញផ្នែក នៃអធិការរដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា ស្រ្តីដែលត្រូវនគរបាលចាប់ខ្លួននោះ ទី១ឈ្មោះ ចាប ម៉ាលីន អាយុ៣៣ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ និងទី២ឈ្មោះ អ៊ុយ សុខា អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិព្រៃសណ្ដែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច៦ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម