Connect with us

កូវីដ-១៩

រកឃើញ​មន្ត្រី​សមត្ថកិច្ច មន្ត្រី​សុខាភិបាល ​និង​មន្ត្រី​ការពារជាតិ​៤១​នាក់​ ឆ្លង​ជំងឺ​កូ​វីដ​-១៩​នៅ​រាជធានី​ភ្នំពេញ​

បានផុស

នៅ

យោងតាម​ការបង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​នៅ​រាជធានី​ភ្នំពេញ​នៅថ្ងៃនេះ ​បាន​ឲ្យ​ដឹងថា​ក្នុងចំណោម​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ១៩​ចំនួន​២៥១​នាក់​នៅ​រាជធានី​ភ្នំពេញ ​ក្នុងនោះ​មានកងកម្លាំងប្រ ដាប់អាវុធ មន្ត្រី​ក្រសួងការពារជាតិ​ និង​មន្ត្រី​ក្រសួងសុខាភិបាល​ប្រមាណ​៤១​នាក់​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​របាយការណ៍​ដដែល​បាន​បន្តថា​ ក្នុងចំណោម​អ្នក​ឆ្លង​ជាង​៤១​នាក់​នោះ​ ក្នុងនោះ​មានមន្ត្រី​ក្រ សួងការពារជាតិ​ចំនួន​៤​នាក់​ មន្ត្រី​ក្រសួងសុខាភិបាល​ចំនួន​៩​នាក់​ មន្ត្រី​កង​រាជ​អា​វុធ​ហត្ថ​ចំនួន​៣​នាក់​ មន្ត្រី​បញ្ជាការដ្ឋាន​កង​អង្គរក្ស​ខេត្តកណ្តាល​ចំនួន​៤​នាក់ ​និង​មន្ត្រី​នគរបាល​ចំនួន​២១​នាក់។កាលពី​ម្សិលមិញ​រកឃើញ​មន្ត្រីនគរបាល​ចំនួន​១៦​នាក់​នៅ​រាជធានី​ភ្នំពេញ​បាន​ឆ្លង​ជំងឺ​កូវី​១៩​ផងដែរ​។​

លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​បានលើកឡើង​កាលពី​សប្តាហ៍​កន្លងទៅនេះ​ថា កង​កម្លាំង​ប្រដាប់អាវុធ និង​មន្ដ្រី​មូលដ្ឋាន​មួយចំនួនបាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ពេល​ចុះ​ចែក​អំណោយ​ជូន​ប្រ​ជា​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ក្រហម ក្នុង​រាជធានី​ភ្នំពេញ​។​ មាន​មន្ដ្រី​មួយចំនួនទៀត​ដែល​យាម ឬ​ប្រចាំការ​នៅតាម​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ក៏បាន​ឆ្លង​ដូចគ្នា​ផងដែរ ខណៈ​មន្ដ្រី​មួយចំនួនទៀត កំពុង​ជាប់​ច​ត្តា​ឡី​ស័ក​។​

បើតាម​ក្រសួង​ក្រសួង​សុខាភិ​បាល​នៅថ្ងៃនេះ​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មីចំនួន​៤៨០​នាក់ ​ក្នុងនោះ​ជា​ករណី​ឆ្លង​សហគមន៍​ចំនួន​៤៧០​នាក់ ​អ្នកដំណើរ​មកពីបរទេស​ចំនួន​១០​នាក់​ ជាសះស្បើយ​ចំនួន​៣៥០​នាក់ និង​ស្លាប់០៥​នាក់​។​

គួរបញ្ជាក់​ថា​​គិត​ត្រឹម​ព្រឹកថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១​ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​២០២២៣​នាក់​អ្នកជា​សះស្បើយ​ចំនួន​៨១៧០នាក់​និង​អ្នកស្លាប់​ចំនួន​១៣១​នាក់​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច១៣ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម