Connect with us

កូវីដ-១៩

អ្នកជំងឺ​កូ​វីដ-​១៩​ម្នាក់​នៅ​មន្ទីរពេទ្យ​ហ្លួង​ម៉ែ​ ​បន្សល់ទុក​សំបុត្រ​មួយច្បាប់ នៅលើ​ក្បាល​គ្រែ​

បានផុស

នៅ

អ្នកជំងឺ​កូ​វីដ-១៩​ម្នាក់​នៅ​មន្ទីរពេទ្យ​ហ្លួង​ម៉ែ​បាន​បន្សល់ទុក​សំបុត្រ​មួយច្បាប់​នៅលើ​ក្បាល​គ្រែ​ ក្រោយ​ពី​គាត់​បានជា​សះស្បើយ​នឹង​ត្រូវបាន​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំងឺ​នោះ​ ជា​ស្ត្រី​មិនបាន​ប្រាប់​ឈ្មោះ​នោះទេ ​គ្រាន់តែ​ដាក់ថា​ F1.36.07​ប៉ុណ្ណោះ​។​ នៅក្នុង​សំបុត្រ​ដែល​សរសេរ​ដោយ​ដៃ​នៅលើ​ក្រដាស​ឡាំង​បាន​រៀបរាប់ថា ​«​ខ្ញុំ​សូម​អរ​គុណ​ដល់​លោកគ្រូ​ពេទ្យ​អ្នក​គ្រូ​ពេទ្យ​ទាំងអស់​នៅ​មន្ទីរពេទ្យ​ហ្លួង​ម៉ែ​ ដែល​បាន​លះបង់​កម្លាំង​កាយ​ចិត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ​ហើយ​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​លោកគ្រូ​អ្នកគ្រូ​ទាំង​អស់ ​ដែល​បាន​មើលថែ​អ្នកជំងឺ​ដោយ​យកចិត្ត​ទុក​ដាក់​បំផុត​ រហូតដល់​អ្នកជំងឺ​បានជាសះស្បើយ​។​ អរគុណ​ធំៗ​ពី​ខ្ញុំ​អ្នកជំងឺ F1.36.07»​។​

បច្ចុប្បន្ននេះ​ នៅ​រាជធានី​ភ្នំពេញ​មាន​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​ធ្ងន់​និង​ស្រាល​ចំ​នួន​ជាង​១០​កន្លែង​​រួមទាំង​មន្ទីរពេទ្យ​ហ្លួង​ម៉ែ​ ដោយ​អាចដាក់​អ្នកជំងឺ​បាន​ប្រមាណ​៨​ពាន់​គ្រែ។​

គួរបញ្ជាក់​ថា ​គិត​ត្រឹម​ព្រឹកថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​២០២២៣​នាក់​អ្នកជា​សះស្បើយ​ចំនួន​៨១៧០នាក់ ​និង​អ្នកស្លាប់​ចំនួន​១៣១​នាក់​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម