Connect with us

កូវីដ-១៩

រកឃើញកម្មករកម្មការិនី២នាក់ ក្នុងចំណោមជាង១០០នាក់ ដែលសម្រុកចេញពីតំបន់ក្រហម វិជ្ជ​មាន​កូវីដ-១៩​

បានផុស

នៅ

​លោកវរសេនីយ៍ឯក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា​នេះ​ថា​ ក្រុមគ្រូពេទ្យ​បាន​រកឃើញ​កម្ម​ករ ក​ម្ម​ការិនី​ចំនួន​២​នាក់​ ក្នុងចំណោម​អ្នករត់តាក់ស៊ី ​និង​កម្មករ​កម្មការិនី​ជាង​១០០​នាក់​ដែល​បាន​សម្រុក​ចេញពី​តំបន់​ក្រហម​នៅ​សង្កាត់ចោមចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​កាលពីពេល​ថ្មីៗ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោម​ជាង​១០០​នាក់​នោះ​ ក្នុងនោះ​មាន​អ្នករត់​តាក់ស៊ីនិង​ព្រូ​ឡាន​ចំនួន​៥៥​នាក់ ​និង​កម្មករ​កម្មការិនី​ចំនួន​៤៩​នាក់ ​ត្រូវបាន​សមត្ថកិច្ច​ចាប់​ប​ញ្ជូនទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​អនុវិទ្យាល័យ​គោក​បញ្ជាន់​ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​រសៀល​ថ្ងៃទី​០៨ ​ខែឧសភា​ ឆ្នាំ​២០២១​បន្ទាប់ពី​ពួកគេ​មានបំណង​ចង់​រត់​ចេញពី​តំបន់​ក្រហម​តាម​រថយន្តឈ្នួល​ចំនួន​៤២​គ្រឿង ​និង​ផា​ស្អាប់​១​គ្រឿង​។​

លោក​បាន​បន្តទៀត​ថា ប​ច្ចុ​ប្បន្ន​នេះ​កម្មករ​កម្មការិនី​ចំនួន​២​នាក់​ ដែលមាន​វិជ្ជមាន​កូវីដ​១៩​នោះ ​ត្រូវ​បា​នប​ញ្ជូន​ទៅ​ព្យាបាល​រួចរាល់​ហើយ​។​ ចំណែក​អ្នក​ដែល​នៅសល់​កំពុងបន្ត​ច​ត្តា​ឡី​ស័ក​ និង​យក​សំណាករ​កកូ​វីដ​១៩​ជា​បន្តបន្ទាប់​ទៀត​។​

លោក​បាន​បន្ថែមថា​ រហូត​មកដល់ពេលនេះ ​សមត្ថកិច្ច​នៅ​មិនទាន់​សម្រេច​ដាក់ពិន័យ ​ឬយ៉ាងណា​នោះទេ ​ដោយ​រង់ចាំ​ឲ្យ​ពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​គ្រប់​ចំនួន​១៤​ថ្ងៃ​សិន​។​

គួរ​បញ្ជាក់ថា ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​០៨​ ខែឧសភា​ ឆ្នាំ​២០២១​មាន​ករណីកម្មករ​កម្មការិ​នីរ​ស់​នៅ​តំបន់​ក្រហម​ក្នុង​សង្កាត់​ចោមចៅ​២ ​ខណ្ឌ​ពោធិ​សែន​ជ័យ ​បាន​ទាក់ទង​ជាមួយ​រថយន្ត​ឈ្នួល​ក្នុង​គោលបំណង​ដើម្បី​ចេញទៅ​ស្រុកកំណើត​។ ​សមត្ថកិច្ចបានធ្វើ​ការឃាត់​សួរនាំ​ដោយ​មាន​កម្មរ​កម្មការិនី​ចំនួន​៤៩​នាក់ ​និង​ធ្វើ​ការឃាត់​រថយន្ត​ម៉ាក​សាំ​យ៉ុង​ចំនួន​៤២​គ្រឿង​ និង​ផា​ស្អាប់​ចំនួន​១​គ្រឿង​ និង​អ្នកបើកបរ​រួមទាំង​ព្រូឡាន​សរុប​ចំនួន​៥៥​នាក់​។​

លោក​បាន​បញ្ជាក់ថា ​បន្ទា​ប់​ពី​បាន​សួរ​នាំនៅ​ប៉ុស្តិ៍​រដ្ឋបាល​ចោមចៅ​២​រួច​ សមត្ថកិច្ច​បា​នបញ្ជូ​ន​អ្នក​ទាំង​១០៤​នាក់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​អនុវិទ្យាល័យ​គោ​កញ្ជា​ន់​រយៈពេល​១៤ថ្ងៃ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៤ នាទី មុន

រថយន្តក្រុងធ្លាក់ជ្រោះនៅអាហ្វ្រិកខាងត្បូង ស្លាប់មនុស្ស៤៥នាក់ រស់តែកុមារីអាយុ៨ឆ្នាំម្នាក់

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

លោក ហ្សេលេនស្គី ថា ទាល់មានខែលការពារអាកាស ទើបប្រជាជនអ៊ុយក្រែន យកកូន

ព័ត៌មានជាតិ១១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

Sokha Hotels

ព័ត៌មានពេញនិយម