Connect with us

កូវីដ-១៩

ក្រោយអណ្ដែតត្រៀបត្រាក្នុងទឹក ឥណ្ឌា ចាត់វិធានការក្ដៅ និងស្នើបញ្ឈប់អ្នកដែលយកសាកសពកូវីដទៅបោះចោលក្នុងទន្លេគង្គា

បានផុស

នៅ

រដ្ឋាភិបាលសហព័ន្ធរបស់ប្រទេសឥណ្ឌា បានស្នើឲ្យរដ្ឋនានាពិនិត្យមើលការអនុវត្ត នៃការបោះចោលអ្នកស្លាប់ ដោយសារជំងឺកូវីដ ១៩ ចូលទៅក្នុងទន្លេគង្គា (Ganga) ខណៈប្រទេសនេះកំពុងជួបមហន្តរាយ រោគរាតត្បាតកូវីដ ១៩ រលកទី ២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្រ្តីសហព័ន្ធនៃក្រសួងធនធានទឹកឥណ្ឌា លោក Gajendra Singh Shekhawat បាននិយាយថា ក្រសួងរបស់លោកបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអនុវត្តនេះ និងបានផ្តល់ការណែនាំ មិនឲ្យធ្វើបែបនេះផងដែរ ។

លោក Shekhawat បាននិយាយថា “យើងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះបញ្ហានៃការបោះចោលសាកសពនៅទន្លេគង្គា និងកំពុងបង្កើតវិធានការសម្រាប់ការហាមឃាត់” ។ លោកបានបន្ថែមថា រដ្ឋាភិបាលនឹងចាត់វិធានការ ដើម្បីធានាឲ្យបាននូវរាល់សាកសព ដែលមិនស្គាល់អត្តសញ្ញាណ មិនត្រូវបានគេបោះចោលចូលទន្លេ ។

មន្ត្រីបាននិយាយនៅថ្ងៃពុធនេះថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅរដ្ឋ Bihar និងរដ្ឋ Uttar Pradesh យ៉ាងហោចណាស់មានសាកសពប្រហែល ១០០ នាក់ត្រូវបានគេឃើញអណ្តែតនៅក្រោមស្ពានក្នុងទន្លេ Ganga ។

ស្របពេលជាមួយគ្នានេះដែរ បេសកម្មជាតិស្អាតទន្លេគង្គា (NMCG) របស់ក្រសួងធនធានទឹក បានជំរុញឲ្យរដ្ឋនានា នៅតាមបណ្តោយទន្លេគង្គា ទទួលយកវិធានការណ៍ដែលបានដាក់ចេញ ដើម្បីបញ្ឈប់ការបោះចោលសាកសពអ្នកជំងឺកូវីដនៅទន្លេគង្គា ។

នៅក្នុងលិខិតមួយ បេសកម្ម NMCG បានស្នើដល់គណៈកម្មាធិកាទន្លេគង្គាក្នុងតំបន់ ធានាឲ្យបាននូវការប្រុងប្រយ័ត្នខ្ពស់ តាមបណ្តោយដងទន្លេ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីការពារ និងពិនិត្យមើលមូលហេតុរបស់មនុស្ស ដែលយកសាកសពទៅបោះចោលនៅទន្លេគង្គា និងដៃទន្លេផ្សេងទៀត ក៏ដូចជាសកម្មភាពណាមួយ ដែលមានគ្រោះថ្នាក់សម្រាប់ទន្លេគង្គា ដើម្បីការពារសុខភាព និងអនាម័យនៃតំបន់នេះ ។

បច្ចុប្បន្ន ចំនួនអ្នកស្លាប់ ដែលកំពុងកើនឡើងពីជំងឺរាតត្បាតកូវីដ ១៩ នៅឥណ្ឌាបាននាំឲ្យកន្លែងទុកសព ទីកន្លែងបញ្ចុះសព និងកន្លែងបូជាសពស្ថិតក្នុងសភាពណែនណាន់តាន់តាប់ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសឥណ្ឌា មានករណីឆ្លងជំងឺកូវីដ ១៩ សរុបជាង ២៣ លានករណី និងមានអ្នកស្លាប់ចំនួន ២៥៤,២២៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ សពអ្នកស្លាប់ដោយសារកូវីដកាន់តែច្រើន ត្រូវបានដឹកទាំងឡានៗ យកទៅទម្លាក់ពីលើស្ពានចូលទន្លេ​ គង្គា

ចុចអាន ៖ ការស្លាប់ដោយសារកូវីដនៅឥណ្ឌាបំបែកកំណត់ត្រាថ្មីទៀត ធ្វើឲ្យចំនួនសរុបកើនលើស ២៥ម៉ឺននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម