Connect with us

កូវីដ-១៩

អ្នកជំងឺកូវីដចំនួន ៣៣៣នាក់នៅមណ្ឌលព្យាបាលកោះពេជ្រជាសះស្បើយ និងអនុញ្ញាត​ឱ្យត្រឡប់ទៅផ្ទះ

បានផុស

នៅ

អ្នកជំងឺកូវីដ១៩ចំនួន ៣៣៣ នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ នៅរសៀលថ្ងៃទី ១២ ខែឧសភានេះ ក្រោយពីទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យស្មគ្រចិត្តសម្តេច​តេជោ​។ប៉ុន្តែយ៉ាងណាក្រុមគ្រូពេទ្យបញ្ជាក់ថា ពួកគាត់ នឹងត្រូវបន្តធ្វើចត្តាឡីស័កខ្លួនឯង ដោយស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាពនៅផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគមក្រុមគ្រូពេទ្យស្មគ្រចិត្តសម្តេចតេជោ (TYDA) លើកឡើងថា “មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ សូមអបអរសាទរ អ្នកជំងឺចំនួន ៣៣៣នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយត្រឡប់ទៅផ្ទះវិញនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព”។

ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងថ្មី ៤៧២នាក់ទៀត និងជាសះស្បើយចំនួន៣៦៩នាក់ និងមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន០៥នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៤៦៩ នាក់ និងអ្នកដំណើរពីបរទេសចំនួន០៣ នាក់។

គិតត្រឹមព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ប្រទេសកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២០៦៩៥នាក់ និងជាសះស្បើយសរុបចំនួន៨៥៣៩នាក់ និងមានអ្នកស្លាប់សរុបចំនួន១៣៦នាក់៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥២ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥៦ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម