Connect with us

កូវីដ-១៩

មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី បានទទួលអង្ករចំនួន២តោន ពីអង្គការឈឺជឺ ខណៈជួបការលំបាកខ្លាំង

បានផុស

នៅ

អង្កការឈឺជឺ ខណៈពេលដឹងថា មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតីកំពុងតែ ជួបការលំបាកខ្លាំងពិសេសផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ១៩រួចមក តំណាងអង្កការបាននាំជាស្បៀងជាអង្ករទទួលចំនួន២តោននៅថ្ងៃនេះ ដើម្បីដោះស្រាយលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេបានមួយគ្រាផងដែរ។

តំណាងមជ្ឈមណ្ឌលបានថ្លែងនូវការអរគុណចំពោះទឹកចិត្តថ្លៃថ្លារបស់អង្កការ ឈឺជឺ ដែលផ្ដល់ស្បៀងជាអង្ករនាពេលនេះ គឺពិតជាមានសារៈសំខាន់បំផុត សម្រាប់បរិភោគប្រចាំថ្ងៃក្នុងពេលចូលរួមយុទ្ធនាការប្រឆាំងនឹងជំងឺរាតត្បាត​កូវីដ១៩​ដ៏កាចសាហាវនេះតែម្ដង។

សូមបញ្ចាក់ថា មជ្ឍមមណ្ឌលនេះ មានអាគារទើបសាងសង់ថ្មីស្រឡាងជាច្រើនដែលបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុង ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរជាណាចក្រកម្ពុជា។ មជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទានជនវិបល្លាសស្មារតី ។ បច្ចុប្បន្ន មានបងប្អូនជនវិបល្លាសស្មារតី ចំនួន​៦២ នាក់ ស្រី៣៨ នាក់ ស្នាក់នៅ និងទទួលបាន សេវា ព្យាបាល ថែទាំ ប្រឹក្សាយោបល់ និងស្តារនីតិសម្បទាបានល្អ ប្រសើរ។ តំណាងអង្គការ ឈឺជឺ បានថ្លែងថា កន្លងមកនេះខាងអង្កការក៏បាននាំយកអង្ករចំនួន១តោន និងសូឡា ចំនួន៣០ គ្រឿងផ្តល់ជូនមជ្ឍមណ្ឌលផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ចាក់ផងដែរថា មជ្ឈមណ្ឌលយុវនិតិសម្បទា ត្រូវបានរៀបចំពិធីបើកការដ្ឋានសាងសង់ និងជួសជុល នៅថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ការបង្កើតឱ្យមានមណ្ឌលនេះ វាបានឆ្លើយតបទៅនឹងច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដែលត្រូវបានប្រកាសដាក់ឲ្យអនុវត្តកាលពីខែកក្កដា ឆ្នាំ២០១៦ ច្បាប់នេះ គឺជាឧបករណ៍ដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែផ្តល់ការយល់ដឹង និងការអនុវត្តឲ្យកាន់តែប្រសើរឡើង របស់មន្រ្តីតុលាការ និងមន្រ្តីអនុវត្តច្បាប់ ក្នុងកិច្ចការពារ និងគ្រប់គ្រងវិស័យយុត្តិធម៌ ព្រហ្មទណ្ឌ សម្រាប់អនីតិជនប៉ុណ្ណោះទេ ច្បាប់នេះ ក៏បានគិតគូរពីវិធានការ ទាំងឡាយ ដែលទាក់ទងនឹងការស្តារនីតិសម្បទា និងសមារណកម្ម ពួកគេ ទៅក្នុងសហគមន៍វិញ ក្នុងគោលបំណងប្រែក្លាយពួកគេ ទៅជាពលរដ្ឋល្អក្នុងសង្គម។
មណ្ឌលយុវនីតិសម្បទានេះ មានអគារសរុបចំនួន១៧ខ្នង ដែលអគារ ត្រូវជួសជុលចំនួន១២ខ្នង និងអគារត្រូវ សាងសង់ថ្មីចំនួន៥ខ្នង តាមគម្រោងនឹងរួចរាល់នៅ ក្នុងឆ្នាំនេះ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម