Connect with us

កូវីដ-១៩

ស្រុក​អង្គស្នួល​ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩​ ច្រើន​ជាងគេ​រហូតដល់​ជាង​ ៩០០​នាក់​

បានផុស

នៅ

លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល​បាន​ឲ្យ​ដឹង​ថា​ ស្រុក​អង្គស្នួល​ជា​ស្រុក​មួយ ​ដែល​មាន​អ្នកជំងឺ​កូ​វីដ១៩ ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ១៩​ច្រើនជាងគេ​ គឺ​មាន​ចំនួន​៩២៦​នាក់​ក្នុង​ចំណោម​អ្នកជំងឺ​សរុប​ចំនួន​១១៧៨​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​ កាលពី​រសៀល​ថ្ងៃទី​១២​ឧសភា លោក គង់ សោ​ភ័​ណ្ឌ បាន​បន្ត​ថា ​ស្រុក​ដែល​មាន​អ្នកជំងឺ​កូ​វីដ១៩​ច្រើន​បន្ទាប់ ​គឺ​នៅ​មណ្ឌល​ឈូង​លៀប ក្នុងស្រុក​ស្អាង ចំនួន​១១៥​នាក់ ស្រុក​កៀន ស្វាយ​ចំនួន ៤២​នាក់​ស្រុក​មុខកំពូល ចំនួន​៣៧​នាក់​, ស្រុក​ខ្សាច់កណ្ដាល ចំនួន​២១​នាក់ (​លាប់ ០៣​នាក់​), ស្រុក​ពញាឮ ចំនួន​៣៧​នាក់​។ ខេត្តកណ្តាល​មាន​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល​ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ចំនួន​ជិត​៤​ម៉ឺ​ននាក់ ​ក្នុងនោះ​មាន​អ្នក​វិជ្ជមាន​កូ​វីដ១៩​ ជាង​១​ពាន់​នាក់​មាន​អ្នកជា​សះស្បើយ​ជាង​៦០០​នាក់ អ្នក​ស្លាប់​បាត់​ជីវិត​ចំនួន​៥​នាក់​។ ​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅតាម​មណ្ឌល​មាន​ជាង​១៤០០​នាក់ ​និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ​ចំនួន​ជាង​១៨០០​នាក់​។

ចំណែក​អ្នក​ដែល​បាន​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​វិញ​ មាន​ចំនួន​ជាង​១៧០០​នាក់ ​ក្នុងនោះ​នៅ​មណ្ឌល​ចំនួន​ជាង​៤០០​នាក់​និង​នៅ​តាម​ផ្ទះ​ចំនួន​ជាង​១២០០០​នាក់​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​បុរសម្នាក់នៅខេត្តព្រៃវែង បានស្លាប់ដោយសារជំងឺ​កូ​វីដ​-១៩

​ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម