Connect with us

កូវីដ-១៩

៥ចំណុច ព្រះភិក្ខុ គូ សុភាព ផ្ដល់ឱវាទថែសុខភាពផ្លូវចិត្តកំឡុងវិបិត្តិកូវីដ-១៩នៅអូសបន្លាយ

បានផុស

នៅ

ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព បានផ្ដល់បទសម្ភាសដល់ កម្ពុជាថ្មី អំពីការថែទាំសុខភាពកំឡុងពេលសាកលលោកកំពុងជួបវិបត្តិកូវីដ-១៩ ដោយព្រះភិក្ខុ បានផ្ដល់ឱវាទ៥ចំណុចដើម្បីថែទាំសុខភាពផ្លូវចិត្តកំឡុងពេលយើងកំពុងរស់នៅក្នុងវិបត្តិកូវីដ-១៩ដែលបន្តអូនបន្លាយ។

ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព មានថេរដីកា ថាបញ្ហាកូវីដ-១៩ បានផ្ដល់ផលប៉ះពាល់តាំងពីជីវភាព ប្រាក់ចំណូល ទម្លាប់ សកម្មភាពរស់នៅ ទំនាក់ទំនង រហូតដល់ផ្លូវចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះភិក្ខុ បានបន្តសង្ឃដីកាទៀតថា នៅពេលយើងរស់នៅក្នុងបរិបទវិបត្តិកើតឡើងដោយការរាតត្បាតមេរោគកូវីដ-១៩ ក្នុងសង្គមយើងនេះ យើងគួរថែទាំសុខភាពផ្លូវចិត្តដោយ៖

១, បង្ការការពារខ្លួនវិញ ចេះបត់បែន​ផ្លាស់ប្ដូរឥរិយាបថរស់នៅ ប្រកាន់អនាម័យ រក្សាគម្លាត មិនចេញក្រៅច្រើនជាដើម គោរពតាមវិធានសុខាភិបាល ៣កុំ៣ការពារ។

២, កាត់បន្ថយចំណាយ ដោយមិនគួរចាយវាយច្រើនដូចមុនទៀតទេ គឺត្រូវមានសមតុល្យ​រវាងចំណូល និងចំណាយ និងមិនត្រូវចំណាយលើអ្វីដែលមិនចាំបាច់។

៣, កំណត់ខ្លួនឯង កុំរវល់តែចំណាយពេលតាមដានព័ត៌មានមិនពិតដែលធ្វើឱ្យខ្លួនភ័យព្រួយបារម្ភកាន់តែច្រើន។

៤, ប្រើពេលវេលាធ្វើកិច្ចការដែលខ្លួនចូលចិត្ត និងបានជាប្រយោជន៍ ដូចជាអានសៀវភៅ ដាំដំណាំ សម្អាតផ្ទះ ហាត់ប្រាណ ដើម្បីជំនួសពេលដែលខ្លួនទំនេរ ឬពេលមិនបានធ្វើកិច្ចការងារដូចពីមុន បញ្ចៀសអផ្សុក។

៥, រកពេលស្ដាប់ធម៌អប់រំចិត្ត រៀនចម្រើន​សមាធិ នមស្ការព្រះរតនត្រៃ មុនពេលចូលគេង ដែលធ្វើឱ្យគេងបានលក់ ព្រោះបើភ័យច្រើននាំឱ្យគេងមិនលក់ ប៉ះពាល់សុខភាពផ្លូវកាយបន្តទៀត។​ រៀនគិតតាមផ្លូវធម៌ ឱ្យចេះទទួលស្គាល់ការពិត “ទុក្ខសច្ចៈ” គឺសេចក្ដីទុក្ខតែងកើតមានជាធម្មតា ដូចនេះគួរកុំប្រមាថ បើមិនចង់ឱ្យទុក្ខកាន់តែធំ ឬទុក្ខឆាប់មកដល់។ ចេះបង្ការខ្លួនឱ្យបានល្អ និងមានក្ដីសង្ឃឹមថា បញ្ហាទាំងនោះនឹងអាចដោះស្រាយបាន ដូចជាគ្រូពេទ្យរកវ៉ាក់សាំង ថ្នាំព្យាបាលបានជាដើម។

ព្រះភិក្ខុមានសង្ឃដីកាបញ្ជាក់ថា ដូចនេះក្នុងកាលៈទេសៈនេះយើងត្រូវប្រយ័ត្នប្រយែងធ្វើយ៉ាងម៉េចឱ្យមានសុខភាពផ្លូវកាយល្អ សុខភាពផ្លូវចិត្តល្អ នៅពេលចប់កូវីដ-១៩ វិញ យើងប្រឹងប្រែងធ្វើការ ឬរៀបចំមុខរបរឡើងវិញឱ្យបានប្រសើរ។

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម