Connect with us

កូវីដ-១៩

កូវីដផ្ទុះឡើងជាថ្មីនៅវៀតណាម ២៤ម៉ោងចុងក្រោយ រកឃើញការឆ្លងក្នុងសហគមន៍ជាង ១០០ករណី

បានផុស

នៅ

ក្រសួងសុខាភិបាលវៀតណាម បានប្រកាសពីការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ចំនួន១១៥ករណី នារយៈពេល២៤ម៉ោងចុងក្រោយ។

Virus success story Vietnam braces for new wave of COVID-19 - Nikkei Asia

ក្រសួងសុខាភិបាលបាននិយាយនៅក្នុងរបាយការណ៍មួយថា ការឆ្លងជាសហគមន៍ចំនួន៣៣ករណី ត្រូវបានកត់ត្រានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយក្នុងនោះមាន២២ករណីនៅទីក្រុង Da Nang។ ការឆ្លងក្នុងសហគមន៍ចំនួន ៨២ករណីទៀត ត្រូវបានកត់ត្រាកាលពីថ្ងៃពុធ។

ប្រទេសវៀតណាម បានបញ្ជាក់ពីការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ចំនួន ៦៤៤ករណីនៅខេត្តនិងក្រុងចំនួន២៦ ចាប់តាំងពីរលកទី៤បានផ្ទុះឡើងកាលពីថ្ងៃទី២៧ខែមេសា។

ទីក្រុង ហាណូយ កំពុងនាំមុខគេដោយមាន ១៦៦ករណី បន្ទាប់មកគឺ Bac Ninh មាន១២៧ករណី, Da Nang ១០២ករណី, Bac Giang ៨៣ករណី និង Vinh Phuc ៧៥ករណី។

ចំណែកឯទីក្រុងហូជីមិញ បានកត់ត្រាការឆ្លងត្រឹមតែមួយករណីគត់ នៅក្នុងរលកនេះ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រទេសវៀតណាម បានកត់ត្រាការឆ្លងកូវីដសរុប ៣,៦៥៨ករណី ជាសះស្បើយ២,៦៣៦នាក់និងស្លាប់ ៣៥នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VN Explorer

ចុចអាន៖ កូវីដ – ១៩ វាយ លុក ពន្ធនាគារ ថៃ ២ កន្លែង ឆ្លង ជិត ៣ ពាន់ នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម