Connect with us

កូវីដ-១៩

កុំអាងចាក់វ៉ាក់សាំងគ្រប់ដូស ហើយដើរហើរតាមចិត្តពេក

បានផុស

នៅ

វ៉ាក់សាំងការពារកូវីដ-១៩ កំពុងចរាចរចាក់ជូនមនុស្សរាប់លាននៅលើពីភពលោក ក៏ដូចជាពលរដ្ឋកម្ពុជាផងដែរ។ គ្រប់គ្នាបានដឹងហើយថា វ៉ាក់សាំងជាអាវុធប្រឆាំងការរាតត្បាតនៃវីរុសកូវីដ-១៩ កុំវារាលដាលកាន់តែធំ និងបញ្ចប់ការរាំងខ្ទប់គ្រប់ទីកន្លែង។ ដូច្នេះ បើសិនអ្នកបានចាក់វ៉ាក់សាំងគ្រប់ដូស តើអាចធ្វើដំណើរដោយសេរីហើយមែនទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងចម្ងល់នេះ លោក​ស្រី​​ Leana Wen វេជ្ជបណ្ឌិត​ផ្នែក​សង្គ្រោះ​បន្ទាន់ និង​ជា​សាស្រ្តាចារ្យ​នៅ​សាក​វិទ្យា​ល័យ​ George Washington ​សហរដ្ឋអាមេរិក ឆ្លើយថា ​ទោះ​ជា​បាន​ចាក់​វ៉ាក់សាំង​ហើយ​ក៏​ដោយ ​ក៏នៅ​តែ​ត្រូវអនុវត្តគម្លាត​រវាងគ្នាដូចទៅនឹង​មុនពេល​បាន​ទទួល​វ៉ាក់​សាំងអ៊ីចឹងដែរ ត្បិតអីករណីវិជ្ជមានបន្តរកឃើញរាល់ថ្ងៃ​។

លោក​ស្រី​ពន្យល់​ថា តាម​ការ​សិក្សា​វ៉ាក់​សាំងបង្កា​កូវីដ​-១៩ ដែល​កំពុង​ប្រើ​មាន​ប្រសិទ្ធ​ភាព​ការ​ពារ​មិន​ឲ្យ​មនុស្ស​ធ្លាក់​ខ្លួន​ឈឺ និង​វិវត្តរោគសញ្ញា​​​ធ្ងន់​ធ្ងរ។​ លោកស្រីមានប្រសាសន៍ថា “វ៉ាក់សាំង​​អាច​ការ​ពារ​យើង​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ ដែល​វិវត្ត​ទៅ​ជា​មាន​រោគ​សញ្ញា​ផ្សេងៗ ហើយ​អ្វី​ដែល​សំខាន់​គឺ​ការ​ពារ​មិន​ឲ្យ​អ្នកជំងឺឈឺ​ធ្ងន់ ត្រូវ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​”។

Planned Parenthood president Leana Wen is out after less than a year
លោក​ស្រី​​ Leana Wen

តាមការសិក្សា​លើ​វ៉ាក់សាំង​មិន​បាន​បញ្ជាក់​ទេ​ថា តើ​វ៉ាក់សាំង​អាច​ការ​ពារ​មិន​ឲ្យ​វីរុស​កូវីដ​-១៩ តោង​ជាប់​នៅ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​របស់​អ្នកដែលបាន​ទទួល​វ៉ាក់សាំង​ ហើយ​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​​ឬ​យ៉ាងណា​ឡើយ​។ ដូច្នេះវា​នៅ​តែ​មាន​លទ្ធភាព​អាច​​ឆ្លងចំពោះអ្នក​បាន​ចាក់​វ៉ាក់សាំង​រួចរាល់។ វ៉ាក់សាំងមិនមែនជាវិធានការតែមួយដែលអាចទប់ស្កាត់ការចម្លងនៃវីរុសកូវីដ-១៩ឡើយ​​។ ដូច​នេះ ប្រសិនបើគម្លាតមិនត្រូវបានអនុវត្តនោះទេ រាល់ពេលដែល​អ្នក​​ផ្ទុកជំងឺនិយាយ ដក​ដង្ហើម ឬ​កណ្ដាស់ នឹង​នៅ​តែ​អាច​មានឱកាសចម្លង​វីរុស​ទៅ​អ្នក​ផ្សេង​បាន​។​​​​​

លោក​ស្រីវេជ្ជបណ្ឌិតរូបនេះ​បញ្ជាក់ថា ​វាជា​ការ​សំខាន់​ណាស់​ដែល​គ្រប់​គ្នា​ដែល​បាន​ចាក់​វ៉ាក់​សាំង​រួច​ត្រូវ​ការពារ​ខ្លួន​កុំឲ្យ​វីរុស​ចូល​ដល់​ក្នុង​ខ្លួន​បាន​។​​ ដោយ​សារ​​ហេតុ​ផលទាំង​នេះ​ ទោះ​បាន​ទទួល​វ៉ាក់សាំងពេញលេញក៏​ដោយ ក៏​គ្រប់គ្នា​គួរ​បន្ត​ពាក់​ម៉ាស និង​​រក្សា​គម្លាត​សង្គមឱ្យបានខ្ជាប់ខ្ជួន​៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNN

ចុចអាន៖ ពិតឬអត់! ពាក់ម៉ាសពីរជាន់អាចការពារការចម្លងវីរុសកូវីដបានល្អជាងពាក់តែមួយ?

ចុចអាន៖ ប្រុង​ប្រយ័ត្ន! រោគ​សញ្ញា​កូវីដ​មួយ​ចំនួន​ទៀត​ដែល​មិន​បញ្ចេញ​ឲ្យ​យើង​ដឹង ខណៈ​កំពុង​ផ្ទុក​វា​ក្នុង​ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម