Connect with us

កូវីដ-១៩

ឥណ្ឌាមានអ្នកស្លាប់ដោយសារកូវីដលើស ៤ពាន់នាក់ ២ថ្ងៃជាប់គ្នា

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍ទី១៣ខែឧសភានេះ ប្រទេសឥណ្ឌាបានកត់ត្រាការស្លាប់ដោយសារជំងឺកូវីដ -១៩ ជាង៤,០០០នាក់ក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នា ខណៈការឆ្លងស្ថិតនៅក្រោម៤០០,០០០ករណីសម្រាប់ថ្ងៃទី៤ជាប់គ្នា។

យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ប្រទេសឥណ្ឌាមានអ្នកឆ្លងកូវីដថ្មី ចំនួន ៣៦២,៧២៧ ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ខណៈការស្លាប់កើនឡើងដល់ ៤,១២០នាក់។

ការកើនឡើងនៃការឆ្លង គឺស្របគ្នានឹងភាពយឺតយ៉ាវនៃការចាក់វ៉ាក់សាំង បើទោះបីជាលោកនាយករដ្ឋមន្រ្តី Narendra Modi បានប្រកាសថា ការចាក់វ៉ាក់សាំងនឹងបើកចំហចំពោះមនុស្សពេញវ័យទាំងអស់ចាប់ពីថ្ងៃទី ១ខែឧសភាទៅក៏ដោយ។

រដ្ឋចំនួនពីរគឺ Karnataka និង Maharashtra បានប្រកាសថា ពួកគេនឹងផ្អាកការចាក់វ៉ាក់សាំងជាបណ្តោះអាសន្នសម្រាប់មនុស្សដែលមានអាយុចន្លោះពី១៨ដល់៤៤ឆ្នាំ ខណៈពួកគេផ្តល់អាទិភាពដល់អ្នកដែលមានអាយុលើសពី ៤៥ឆ្នាំដែលត្រូវការដូសទី២៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ចម្លែក ណាស់ ឥណ្ឌា លេច ចេញ ជំងឺ ផ្សិត ខ្មៅ ៥០ ករណី លើ អ្នក ជំងឺ កូវីដ – ១៩

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម