Connect with us

កូវីដ-១៩

មន្ត្រីជាន់ខ្ពស់ ទីស្តីការគណៈរដ្ឋមន្ត្រី​ ចាក់វ៉ាក់សាំង​AstraZeneca ២ ដូសរួចហើយ តេស្តមានវិជ្ជមានកូវីដ១៩

បានផុស

នៅ

ទីស្តីការគណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​១៣​ ខែ​ឧសភា បាន​ប្រកាស​ថា​លោកជំទាវ​ មាសសាឯម ដានី រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី​មាន​វិជ្ជមាន​កូវីដ១៩។​

លោកជំទាវ​ មាន​វ័យ​៧១ឆ្នាំ បាន​ទៅ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ AstraZeneca (Covishield) ដូស​ទី​២​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។

​ទីស្តីការគណៈរដ្ឋមន្ត្រី​​ប្រាប់​ថា​លោកជំទាវ ចាប់​ផ្តើម​មិន​ស្រួល​ខ្លួន​នៅ​ថ្ងៃ​ទី​៦​-៧ ខែ​ឧសភា និង​បាន​ធ្វើ​តេស្ត​នៅ​ថ្ងៃ​ទី​១២​ ខែ​ឧសភា​ នៅ​គេហដ្ឋាន​របស់​ខ្លួន​ នៅសង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ ហើយ​រក​ឃើញ​លទ្ធផល​វិជ្ជមាន។

ទីស្តីការគណៈរដ្ឋមន្ត្រី​បញ្ជាក់​ថា​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៤​ខែ​មេសា​ លោកជំទាវ មាសសាឯម ដានី មិន​បាន​មក​បំពេញ​ការ​ងារនៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ទេ។ ហើយ​ថា​ចំពោះ​អ្នក​ពាក់​ព័ន្ធ​ផ្ទាល់​ជាមួយ​លោក​ជំទាវ​ ត្រូវ​យក​សំណាក​នៅ​តាម​ទីតាំង​ដែល​ក្រសួង​សុខាភិបាលបាន​កំណត់​ដូច​ជា​ មន្ទីរពេទ្យខ្មែរ-សូវៀត, វិទ្យាល័យ​បាក់ទូក​ វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាព​ចាក់អង្រែ​ក្រោម​ជាដើម។

ដោយឡែក ចំពោះ​អ្នក​ពាក់​ព័ន្ធ​ប្រយោល​ជាមួយ​លោកជំទាវ​ត្រូវ​ធ្វើ​​ចត្តា​ឡី​ស័ក​នៅផ្ទះ ១៤​ថ្ងៃ និង​តាមដាន​សុខភាព​ខ្លួនឯង​ដោយ​គោរព​តាម​វិធាន​សុខ​ភាព​សុខា​ភិបាល៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម