Connect with us

កូវីដ-១៩

រកឃើញ​មន្ត្រី​កងរាជអាវុធហត្ថ​១០​នាក់​ឆ្លង​កូ​វីដ​-១៩​នៅ​រាជធានី​ភ្នំពេញ​

បានផុស

នៅ

​​មន្ត្រី​កងរាជអាវុធហត្ថ​ចំនួន​១០​នាក់​រស់នៅ​សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ ​រាជធានី​ភ្នំពេញ​ ត្រូវបាន​រកឃើញថា​ មាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ចំនួន​១៥៤​នាក់ ​ដែល​សាលា​រាជធានី​ភ្នំពេញ​បានប្រកាស​នៅថ្ងៃនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ការបង្ហាញ​អត្តសញ្ញាណ​អ្នកជំងឺ​ទាំង​១៥៤​នាក់​ ដែល​សាលា​រាជធានី​ភ្នំពេញបានប្រកាស​នៅថ្ងៃនេះ​បាន​ឲ្យ​ដឹងថា​ មន្ត្រី​កងរាជអាវុធហត្ថ​ចំនួន​១០​នាក់​ដែលមាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​នោះ​រួមមាន​ទី​១​ឈ្មោះ ​ឡុង​ សេង​ហាក់ មាន​អាយុ​៤៤​ឆ្នាំ ទី​២.​ឈ្មោះ​ សា​រ៉ា​យ​ខូច ​អាយុ​៤៨​ឆ្នាំ​ ទី​៣.​ឈ្មោះ​នុត​ភិន​ អាយុ​៥២​ឆ្នាំ ​ទី​៤.​ឈ្មោះ ​ទួ​ច​ អ៊ិត​ អាយុ​៥៤​ឆ្នាំ​ ទី​៥.​ឈ្មោះ ​ប៉ុល​ ដា​រ៉ា​ អាយុ​៣៩​ឆ្នាំ​​ទី​៦.​ឈ្មោះ​ គីម​ ចាន់នី​ អាយុ​៥១​ឆ្នាំ​ ទី​៧.​ឈ្មោះ​ សេង ​រ៉ាវី​ អាយុ​៤៩​ឆ្នាំ​ ទី​៨.​ឈ្មោះ​ អ៊ុយ ​តាំង​វឌ្ឍនៈ ​អាយុ​៤៤​ឆ្នាំ​ទី​៩.​ឈ្មោះ ​មាស​ ចន្ថា​ អាយុ​៥០​ឆ្នាំ ​និង​ទី​១០.​ឈ្មោះ ​គន ​វ៉ាន់​ អាយុ​៥២​ឆ្នាំ​ ដែល​អ្នក​ទាំង១០​នាក់​នេះ​សុទ្ធ​រស់នៅ​សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​។​

បើតាម​របាយការណ៍រ​បស់​សាលា​រាជធានី​ភ្នំពេញ​ ក្រៅពីនេះ​ក៏មាន​កម្មករ​រោងចក្រ​ និង​កម្មករ​សំណង់​ បុ​គ្គលិក​ក្រុមហ៊ុន ​អ្នកលក់​ផ្លែឈើ បុគ្គលិក​ផ្សារ​ទំនើបជនជាតិ​ចិន​ និង​អ្ន​ករត់​កង់​បី​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​

កាលពី​ថ្ងៃទី​១០​ ទី​១១​ និង​ទី​១២​ ខែឧសភា​ សាលា​រាជធានី​ភ្នំពេញ​បាន​រកឃើញ​មន្ត្រី​នគរ​បាល​ប្រមាណ​ជាង​៤០​នាក់​ ក៏ដូចជា​មន្ត្រី​ក្រសួងការពារជាតិ​ និង​មន្ត្រី​ក្រសួងសុខាភិបាល​មួយ​ចំនួន​ក៏បាន​ឆ្លង​ជំងឺ​កូ​វីដ១៩​ផងដែរ​។​

គួរបញ្ជាក់​ថា​ គិត​ត្រឹម​ព្រឹកថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១​ កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩​សរុប​ចំនួន​២១១៤១​នាក់​ អ្នកជា​សះស្បើយ​ចំនួន​៩៥១៩​នាក់​ និង​អ្នកស្លាប់​កើនឡើងដល់​១៤២​នាក់​៕

​អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម