Connect with us

កូវីដ-១៩

មួយ​សប្តាហ៍​នេះ​ ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩​ថ្មី​នៅ​កម្ពុជា ​មានការ​ថយ​ចុះ​តែ​ករណី​ស្លាប់​បន្ត​កើនឡើង​

បានផុស

នៅ

ភ្នំពេញ ៖​ នៅក្នុង​រយៈពេល​មួយ​សប្តាហ៍​នេះ​ករណី​ឆ្លង​ជំងឺ​កូ​វីដ ១៩​ថ្មី​នៅ​ប្រទេស​កម្ពុជា​ហាក់​មានការ​ថយចុះ​ជា​បន្តបន្ទាប់ ​ខណៈ​ករណី​ស្លាប់​បែរជា​មានការ​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​យោង​តាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​ចាប់ពី​ថ្ងៃទី​៧​រហូតមកដល់​ថ្ងៃទី​១៣​ខែឧសភា​ឆ្នាំ​២០២១​នេះ​ ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩​ថ្មី ​មានការ​ថយចុះ​ជា​បន្តបន្ទាប់​ គឺ​នៅ​ថ្ងៃទី​៧​ឧសភា​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​៥៥៨​នាក់​ ថ្ងៃទី​៨​ឧសភា​ថយ​ចុះ​មក​នៅ​៥៣៨​នាក់​ថ្ងៃទី​៩​ឧសភា​ថយ​ចុះ​មក​នៅ​៥២០​នាក់​ថ្ងៃទី​១០​ឧសភា​ថយ​មក​៥០៦​នាក់​ថ្ងៃទី​១១​ឧសភា​ថយ​មក​នៅ​៤៨០​នាក់​ថ្ងៃទី​១២​ឧសភា​ថយចុះ​មក​នៅ​៤៧២​នាក់​និង​ថ្ងៃទី​១៣​ថយចុះ​មក​នៅ​៤៤៦​នាក់​។

បើ​ទោះបី​ជា​ករណី​ឆ្លង​ថ្មី​មានការ​ថយចុះ​ក៏​ពិតមែន​តែ​ចំនួន​ករណី​ស្លាប់​ហាក់​មានការ​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​។ ​ជាក់ស្តែង​នៅ​ថ្ងៃទី​៧​និង​ទី​៨​ខែឧសភា​មិន​មាន​អ្នកស្លាប់​ទេ​តែ​ថ្ងៃទី​៩​មាន​អ្នកស្លាប់​៦​នាក់​ថ្ងៃទី​១០​មាន​អ្នកស្លាប់​ចំនួន​៦​នាក់​ថ្ងៃទី​១១​មាន​ស្លាប់​៥​នាក់ ​ថ្ងៃទី​១២​មាន​ស្លាប់​៥​នាក់​និង​ថ្ងៃទី​១៣​មាន​ស្លាប់​ចំនួន​៥​នាក់​ និង ​ថ្ងៃទី​១៣​មាន​ស្លាប់​ចំនួន​៦​នាក់​។

បើ​តាម​ក្រសួងសុខាភិបាល​ នៅ​ថ្ងៃទី​១៣​នេះ​ មិន​ត្រឹម​ចំនួន​អ្នក​ឆ្លង​ថ្មី​ថយ​ចុះ​ប៉ុណ្ណោះ​ទេ​ ក៏​មាន​ករណី​ជាសះស្បើយ​បាន​កើនឡើង​ចំនួន​៩៨០​នាក់​ផងដែរ​។

គួរ​បញ្ជាក់​ថា ​គិត​ត្រឹម​ព្រឹក ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១​ កម្ពុ​ជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩​សរុប​ចំនួន​២១១៤១​នាក់​អ្នកជា​សះស្បើយ​ចំនួន​៩៥១៩​នាក់​និង​អ្នក​ស្លាប់​កើនឡើង​ដល់​១៤២​នាក់​៕

ដោយ ៖ ​សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម