Connect with us

កូវីដ-១៩

ពល​រដ្ឋ​អាមេរិក​រីករាយ​ ខណៈ​CDC​ប្រកាស​មិន​ចាំ​បាច់​ពាក់​ម៉ាស់​សម្រាប់​អ្នក​ចាក់​វ៉ាក់​សាំងរួច​

បានផុស

នៅ

ប្រជា​ជន​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩​គ្រប់​ចំនួន​មិន​ចាំ​បាច់​ពាក់​ម៉ាស់​ទេ ប្រសិន​បើ​មិន​ចង់​នៅ​ពេល​ពួក​គេ​​ជួប​ជុំ​ទាំង​ក្នុង និង​ក្រៅ​ផ្ទះ សូម្បី​តែ​គម្លាត​សង្គម​ក៏​មិន​ចាំ​បាច់​អនុវត្ត​ដែរ​ ប៉ុន្តែ​លើក​លែង​នៅ​ក្នុងកាលៈ​ទេសៈ​ជាក់​លាក់​​។ នេះ​បើ​តាម​នាយក​មជ្ឈមណ្ឌល​​គ្រប់​គ្រង និងការពារ​ជំងឺឆ្លង​អាមេរិក​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍។

លោកស្រី​វេជ្ជបណ្ឌិត​ Rochelle Walensky  នាយក​មជ្ឈមណ្ឌល​បាន​និយាយ​ក្នុង​សន្និសីទ​នៅ​សេតវិមាន​ថា ៖«​ប្រសិន​បើ​លោក​អ្នក​​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ហើយ លោក​អ្នក​អាច​ចាប់​ផ្តើម​ធ្វើ​អ្វី​ដែល​លោក​អ្នក​បាន​ឈប់​កំឡុង​ពេល​កូវីដ-១៩​​វិញ​។ យើង​​ទាំង​អស់​គ្នា​ទន្ទឹង​រង់​ចាំ​ពេល​វេលា​ដែល​ត្រឡប់​មក​ធម្មតាវិញ»។

ពលរដ្ឋ​អាមេរិក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​វេជ្ជបណ្ឌិត​ Walensky មាន​ប្រសាសន៍​ដោយមាន​ការ​សំអាង​លក្ខណៈ​វិទ្យាសាស្ត្រ​ថា ៖«ហៅ​វា​ជា​ពេល​វេលា​ដ៏​រីក​រាយ និង​អស្ចារ្យ។ អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ​ហើយ​អាច​ចូល​រួម​កម្មវិធី ជួបជុំ​ទាំង​ក្នុង​ និង​ក្រៅ ទោះ​ជា​មនុស្ស​តិច​ក្តី ច្រើន​ក្តី គឺ​អាច​បាន​ទាំង​អស់ ដោយ​មិន​ចាំ​បាច់​ពាក់​ម៉ាស់ ឬ​គម្លាត​សង្គម​ឡើយ»។

ការ​លើក​ឡើង​ខាង​លើ​គឺ​​លោក​ស្រី​សំអាង​លើ​ការ​សិក្សា​៣​ដែល​មួយ​ធ្វើ​នៅ​ប្រទេស​អ៉ីស្រាអែល និង​ពីរ​ទៀត​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក​​ដែល​បង្ហាញ​ថា វ៉ាក់សាំងមាន​ប្រសិទ្ធភាព។

ការ​សិក្សា​នៅ​ប្រទេស​អ៉ីស្រាអែល​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​​ទិនានុប្បវត្តិ​សមាគម​វេជ្ជសាស្ត្រ​អាមេរិក​បាន​បង្ហាញ​ថា វ៉ាក់សាំង​​មាន​ប្រសិទ្ធភាព​៩៧%ប្រឆាំង​នឹង​មេ​រោគ​កូវីដ-១៩ និង​មាន​ប្រសិទ្ធភាព​៨៦​%​ប្រឆាំង​នឹង​ការ​ឆ្លង​ដែល​បាន​ធ្វើ​ទៅ​លើ​បុគ្គលិក​សុខាភិបាល​ជាង​៥​ពាន់​នាក់។

ព័ត៌មាន​នៃ​ការ​ឆ្លង​ទម្លុះ​ក្នុង​ចំណោម​ប្រជា​ជន​អាមេរិក​​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​រាល់​គឺ​មាន​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ក្នុង​ចំណោម​មនុស្ស​ជាង​១១៧​លាន​នាក់នៅ​អាមេរិក​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ឥឡូវ​នេះ។

លោកស្រី​  Walensky បាន​កត់​សំគាល់​​ថា ៖«លទ្ធផល​នៃ​ការ​ឆ្លងមេ​រោគ​នេះ​មាន​កម្រ​ទាប​ណាស់ រយៈ​ពេល​ខ្លីជាង​មុន​ និង​ទំនង​ជាមានហានិភ័យ​ទាបនៃ​ការ​ចម្លងទៅ​អ្នក​ដទៃ​»។

ទោះ​ជា​យ៉ាង​ណា លោក​ស្រី Walensky បាន​ព្រមាន​ថា សម្រាប់​អ្នក​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​គួរ​តែពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​មុន​ពេល​ឈប់​ពាក់​ម៉ាស់។

លោក​ស្រី​បាន​បញ្ជាក់​ថា តម្រូវ​ការ​ឲ្យ​ពាក់​ម៉ាស់​គឺ​​នៅ​ពេល​ធ្វើ​ដំណើរ តាម​រថយន្ត​ក្រុង រថភ្លើង យន្តហោះ និង​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ។ សេចក្តីណែនាំ​សម្រាប់​ការ​​ធ្វើ​ដំណើរ​នឹង​ធ្វើ​បច្ចុប្បន្ន​ភាព​​នៅ​ពេល​វិទ្យាសាស្ត្រ​ចេញ។

លោក​ស្រី​វេជ្ជបណ្ឌិត​ក៏​មាន​ប្រសាសន៍​ថា ៖«កាល​ពី​ឆ្នាំ​មុន​បា​ន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា វីរុស​នេះ​មិន​អាច​ប៉ាន់​ស្មាន​​បាន​ឡើយ​ ដូច្នេះ​ប្រសិន​បើ​​មាន​រឿង​អ្វី​​មិន​ល្អ​ តែង​តែ​មាន​ពេល​ដែល​យើង​ត្រូវ​តែ​ធ្វើ​ការ​​កែ​ប្រែ​នូវ​អនុសាសន៍​ទាំង​អស់​​នេះ​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

​ចរាចរណ៍ប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទស្សវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម១៥ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ២៨ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មកដឹងចំនួនពលករ ថៃ ត្រៀមចំណាកស្រុកទៅធ្វើការនៅ កូរ៉េខាងត្បូង ឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម