Connect with us

កូវីដ-១៩

ខេត្តតាកែវមានអ្នកឆ្លងជំងឺកូវីដ‑១៩កើនឡើងជិត៣០០នាក់ និងស្លាប់៣នាក់

បានផុស

នៅ

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តតាកែវមានអ្នកឆ្លងជំងឺកូវីដ‑១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈ សរុបចំនួន២៨៨នាក់មានស្រី១៨១នាក់ ជាសះស្បើយចំនួន៥៣នាក់ ក្នុងនោះស្លាប់បាត់បង់ជីវិតចំនួន៣នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិតបានបន្តថា ក្នុងចំណោមអ្នកឆ្លងជិត៣០០នាក់នោះ រកឃើញវិជ្ជមាននៅថ្ងៃទី១៣ ឧសភា ចំនួន៥២នាក់ ក្នុងនោះមានកម្មករធ្វើការនៅរោងចក្រសាន់បូ ចំនួន៤៣នាក់ និស្សិត១នាក់ អាជីវករផ្សារដើមគរចំនួន៧នាក់ និងអ្នកបកប្រែ និងកាន់ស្តុករោងចក្រចំនួន១នាក់ ខណៈមានអ្នកជំងឺកំពុងធ្វើសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យចំនួន២៣៥នាក់។

លោកប្រធានមន្ទីរសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់បំផុត ពិសេសអនុវត្តវិធានការ៣ការពារ៣កុំឲ្យបានខ្ជាប់ខ្ជួន។

លោកវេជ្ជបណ្ឌិត នុត ស៊ីណាត បានបន្ថែមទៀតថា ជាងនេះទៀតត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជាពាក់ម៉ាស កុំប្រឡែងគ្នា និងត្រូវរក្សាគម្លាតពីគ្នាដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ពីបុគ្គលមួយទៅបុគ្គលមួយទៀតនៅក្នុងកំឡុងពេលធ្វើចត្តាឡីស័កនេះ។

គួរបញ្ជាក់ថាគិតត្រឹមព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ‑១៩ សរុប ២១,៤៩៩នាក់ មានអ្នកជាសះស្បើយចំនួន៩,៨៦៧នាក់ និងអ្នកស្លាប់ចំនួន១៤៧នាក់៕
អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម